Samsung បញ្ចេញចិញ្ចៀនឆ្លាតវ៉ៃ

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ថ្មីៗនេះ បានបញ្ចេញចិញ្ចៀនឆ្លាតវ៉ៃ Galaxy Ring ដែលជាកម្មវិធីបញ្ញាសិប្បនិម្មិត ឬ AI ចុងក្រោយបំផុត សម្រាប់ផលិតផលប្រើប្រាស់ទាំងអស់របស់ខ្លួន ដែលកន្លងមក មានដូចជា កាសអត់ខ្សែ, នាឡិកាឆ្លាតវៃ ជាដើម។

ដោយបានបង្ហាញ ជាលើកដំបូង កាលពីខែមករា Galaxy Ring អនុញ្ញាតឱ្យអ្នកពាក់ ប្រមូលព័ត៌មានច្បាស់លាស់ អំពីចង្វាក់បេះដូង និងគុណភាពនៃការគេងរបស់ពួកគេ និងតាមដានទិន្នន័យពីទូរស័ព្ទ Samsung ។

នាវេទិកាមួយ នៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃពុធ ប្រធានផ្នែកទូរស័ព្ទចល័តរបស់ Samsung លោក TM Roh បាននិយាយថា គោលបំណងដំបូង របស់ក្រុមហ៊ុនកូរ៉េមួយនេះ គឺចង់ផលិតចិញ្ចៀន Galaxy ចំនួន ១០០លានគ្រឿង ចែកចាយ នៅចុងឆ្នាំនេះ។

តែលោកបាននិយាយទៀតថា «វឌ្ឍនភាពតែងតែត្រូវបានពន្លឿន ដូច្នេះ ត្រង់ចំណុចនេះ យើងអាចនិយាយបានថា នៅក្នុងឆ្នាំនេះ Galaxy Ring អាចនឹងមានរហូតដល់ ២០០លានគ្រឿង។

ចាប់ពីសមត្ថភាព AI ទូទៅ រហូតដល់ការសរសេរអត្ថបទពីការណែនាំខ្លីៗ, ដល់ការបកប្រែការសន្ទនាតាមទូរសព្ទ, ការពង្រាយបច្ចេកវិទ្យា AI ទៅក្នុងស្មាតហ្វូន និងផលិតផលប្រើប្រាស់ផ្សេងទៀត លោក Roh បាននិយាយថា អង្គភាពទូរស័ព្ទរបស់ Samsung បានវិនិយោគច្រើនជាងមួយពាន់លានដុល្លារលើ AI ហើយ ប៉ុន្តែ ជាក់ស្តែង ក្រុមហ៊ុនបានចំណាយច្រើនជាងនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner