បង់ក្លាដែសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ លើក្រុមបាតុករនិស្សិត

ដាកា ៖ ប៉ូលិសបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករជានិស្សិតសាកលវិទ្យាល័យ នៅក្នុងរដ្ឋធានី ដាកា (Dhaka)។

ពួកគេធ្វើបាតុកម្មទាមទារឱ្យមានការដក កូតា មន្ត្រីរាជការ ដែលពួកគេចោទថា មានការក្លែងបន្លំ ទទួលបានតំណែងមានប្រាក់ខែល្អ ហើយជាក្រុមមាននិន្នាកាគាំទ្ររដ្ឋាភិបាលរបស់លោកស្រី នាយករដ្ឋមន្ត្រី Sheikh Hasina។

អំឡុងការបង្ក្រាប មានបាតុកររាប់សិបនាក់ បានរងរបួស។ អង្គការលើកលែងទោសអន្តរជាតិ ឬ Amnesty International
ជំរុញឱ្យអាជ្ញាធរ បញ្ឈប់ការប្រើប្រាស់កម្លាំងបង្ក្រាប ដោយចោទថា ហួសហេតុ។

និស្សិតបានចាប់ផ្តើមការតវ៉ា កាលពីដើមខែនេះ ដោយទាមទារឱ្យមានប្រព័ន្ធកូតារើសមន្ត្រីសាធារណៈ ផ្អែកលើគុណសម្បត្តិ ។ ពូកគេបានបន្តធ្វើបាតុកម្ម បើទោះបីជាតុលាការកំពូល របស់ប្រទេសបង់ក្លាដែស បានផ្អាកគម្រោងកូតា ក្នុងសប្តាហ៍នេះក៏ដោយ។ ក្រុមអ្នកតវ៉ាបានប្តេជ្ញាបន្ត រហូតដល់គម្រោងផ្តល់កូតានេះ ត្រូវបានលុបចោលទាំងស្រុង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner