Tesla បរាជ័យបញ្ចេញតាក់ស៊ីបើកខ្លួនឯង

វ៉ាស៊ីនតោន៖ ជាការបរាជ័យដ៏ធំមួយសម្រាប់ក្រុមហ៊ុន Tesla។ ក្រុមហ៊ុនរថយន្តអគ្គិសនីល្បីល្បាញ របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk មិនអាចបញ្ចេញតាក់ស៊ីគ្មានមនុស្សបើកតាមគម្រោងដែលគ្រោងទុកនៅខែសីហា ឆ្នាំ ២០២៤នេះទេ។
ដំណឹងនេះបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះយ៉ាងគំហុកដល់ ៨.៤ភាគរយ ដែលនាំឱ្យខាតប្រាក់ជាង ៨០ពាន់លានដុល្លារត្រឹមមួយប៉ប្រិចភ្នែក។

មុនពេលការពន្យាពេលនេះ ភាគហ៊ុនរបស់ Tesla បានកើនឡើង ១១ថ្ងៃជាប់ៗគ្នា ដោយលោក Elon Musk បានពណ៌នាដោយអំណួត ថា រថយន្ត Tesla បើកដោយខ្លួនឯងជាបច្ចេកវិទ្យាដ៏អស្ចារ្យ និងប្រកបដោយមហិច្ឆតា។

លោក Musk ក៏ធ្លាប់បានទស្សន៍ទាយពីអនាគតឡានបើកបរខ្លួនឯងដែរថា ឡានធម្មតា ឬឡានបើកបរដោយមនុស្ស នៅថ្ងៃណាមួយ… គេនឹងលែងប្រើ ដូចជាការជិះសេះអីចឹង ហើយជំនួសដោយការប្រើទូរស័ព្ទដើម្បីហៅឡានជិះវិញ។

លោក Musk ដាក់ក្តីរំពឹងជាថ្មីថា រថយន្តគ្មានមនុស្សបើករបស់លោកទំនងអាចលេចចេញជារូបរាងនៅខែសីហា។ អ្នកជំនាញមួយចំនួនយល់ថា ការពន្យាពេលនេះអាចល្អសម្រាប់ Tesla ហើយក៏អាចនឹងនាំឲ្យមានការភ្ញាក់ផ្អើលចំពោះបច្ចេកវិទ្យាចុងក្រោយដែល Tesla នឹងប្រើផងដែរ។ ពួកគេថា ការខាតប្រាក់ជាង ៨០ពាន់លានដុល្លារ ជារឿងតូចតាចណាស់សម្រាប់សេដ្ឋីទ្រព្យមហាសាលម្នាក់នេះ។

ប្រភព៖ The Economy Times និង Bloomberg ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner