ថៃ រៀបចំពិព័រណ៍ពាណិជ្ជកម្មជាប់ព្រំដែនអន្តរជាតិដូង ស្រុកកំរៀង

បាត់ដំបង៖បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកន្លងមក នាជិតចុង សប្ដាហ៍មន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលខេត្តច័ន្ទបុរីប្រទេសថៃ និងសម្រប​សម្រួលរៀបចំដោយសមាគមលក់ដូរនិង ទេស ចរណ៍ព្រំដែន ថៃ-កម្ពុជា នៃខេត្តច័ន្ទបុរី បានរៀបចំពិព័រណ៍ ពាណិជកម្ម​មួយ​ចាប់​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងទឹកដីថៃក្នុងឃុំទេពនិមិត្ត ស្រុកប៉ូងណាំរ៉ង ជាប់នឹងមាត់ច្រកទ្វារព្រំដែន​អន្តរជាតិ​បានឡែម ប្រទេស ថៃនិងច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង ប្រទេសកម្ពុជា។

អាន៖ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០២៤នេះ តំណាងក្រុមហ៊ុនពាណិជ្ជករ អាជីវករកម្ពុជាចំនួន ៣០ដែល មានទីតាំង​នៅក្នុងខេត្តបាត់ដំបង លោក សុខ ដែន អភិបាល ស្រុកកំរៀង ខេត្តបាត់​ដំបង កងកម្លាំងតាមបន្ទាត់ព្រំដែនគោក សមត្ថកិច្ច ជំនាញនៃច្រកទ្វារព្រំដែនអន្តរជាតិដូង មន្ត្រីពាក់​ព័ន្ធក្នុងស្រុកជាច្រើនរូប ត្រូវបាន​អញ្ជើញ​​ទៅចូលរួមជាភ្ញៀវ កិត្តិយស។

ថ្លែងក្នុងពិធីនេះលោកបណ្ឌិត រ៉ាតថាវីដ តាំងកៀត ផាឆារ៉ា (Dr.Radthawittangkiatph achara)ប្រធានសមាគម លក់ដូរ និង ទេសចរណ៍ព្រំដែនថៃ-កម្ពុជា នៃ ខេត្តច័ន្ទបុរីបាន បញ្ជាក់ពីគោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍ការដាក់តាំងពិព័រណ៍ឆ្នាំ២០២៤ នេះ​ថា សម្រាប់ប្រជាជននៃប្រទេស ទាំង ពីរ មាន ឱកាសបានលក់ បានទិញនូវផលិតដែលមានគុណភាព ល្អយកទៅ​ប្រើប្រាស់និង​ដើម្បីជួបគ្នា រវាងអាជីវករនិងក្រុមហ៊ុន បានផ្លាស់ប្តូរនិងដោះដូរទំនិញជាមួយគ្នា ជាពិសេសប្រជា ជន ដែលរស់នៅជាយដែនជាប់ភូមិ​ផងរបងជាមួយគ្នាបាន កាន់ តែងាយស្រួលថែមទៀត។

ការជំរុញវិស័យពាណិជ្ជកម្មនៅខេត្តជាប់ព្រំដែនរវាងថៃ-កម្ពុជា ពិសេសខេត្តច័ន្ទបុរីនិងខេត្តបាង់ដំបង ឱ្យ​មានភាពអ៊ូអរ​រស់រវើក​ឡើងវិញក្រោយពីជួបនូវវិបត្តជាសកលបន្តបន្ទាប់កន្លងមក ក៏ស្ថិតនៅក្នុងគោលបំណងនៃការរៀបចំពិពរ័ណ៍នេះដែរ។

ចំណែកលោក មន្តសិទ្ធិ៍ ផៃសាន ធនវ័ត្ត អភិបាលខេត្តច័ន្ទបុរី ថ្លែងក្នុងកម្មវិធីបើកពិព័រណ៍ថាកាលពី​២០ឆ្នាំមុនច្រកទ្វារ នៅទីនេះមិន​មានសកម្មភាពដោះដូរទំនិញនិងអ៊ូអររវាង ប្រទេសទាំងពីរទេ។ប៉ុន្តែបន្ទាប់ពីការធ្វើពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ ,ខេត្តទាំងពីរ,អាជីវករ ពាណិជ្ជករនិង ក្រុមហ៊ុននៃប្រទេសទាំងពីរកន្លងមក បានធ្វើឱ្យទីនេះរស់រវើក កាន់តែផ្តល់ឱកាសឱ្យ​ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ​និង ប្រជាជននៃខេត្តជាប់ព្រំដែនទាំងពីរ បានជួបគ្នាផ្លាស់ ប្តូរទំនិញទៅវិញទៅមកជាមួយគ្នា។

អភិបាលខេត្តច័ន្ទបុរីបានទាញអារម្មណ៍ថា ក្នុងឱកាស តាំងពិព័រណ៍នេះ ក៏មានតំណាងក្រុមហ៊ុននិងអាជីវករ របស់កម្ពុជា៣០ ក្រុមហ៊ុន បានជួបគ្នានិងចុះកិច្ចសន្យាក្នុង ការលក់ ទិញទំនិញទៅវិញទៅមកជាមួយគ្នាផងដែរ។

លោកអភិបាលខេត្តដដែលបានរំពឹងទុកថាតាមរយៈព្រឹត្តិការណ៍ពិព័រណ៍នេះនឹងធ្វើឱ្យចលនាសេដ្ឋកិច្ចក្នុងការនាំចេញ នាំចូលរវាងប្រទេសទាំងពីរ និងកាន់តែប្រសើរឡើងថែម ទៀត។

សូមជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មព្រំដែនថៃ-កម្ពុជា មានស្តង់លក់ដូរចំនួន១៥០ស្តង់​បានដាក់​បង្ហាញនិងលក់​ផលិតផលចម្រុះ​គ្រប់មុខ នៅទីនោះនិងមានតំណាងក្រុមហ៊ុន ពាណិជ្ជករ អាជីវករ របស់កម្ពុជាចំនួន៣០ក្រុមហ៊ុនបាន ចូលរួមដែរ៕


( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner