សមាគម​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ នឹងពិនិត្យ ព្យាបាលជំងឺឥត​គិត​ថ្លៃរយៈពេលបី​ថ្ងៃនៅមន្ទីរពេទ្យខេត្តកំពង់ធំ

កំពង់ធំ៖សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េមានកម្មវិធី​ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខ្មែរ​នៅមន្ទីរពេទ្យខេត្ត​កំពង់​ធំរយៈពេលបីថ្ងៃទី​២៦-២៧-២៨​ ខែកក្កដា ឆ្នាំ២០២៤​ខាងមុខនេះ។

ក្នុងនាមជាម្ចាស់ផ្ទះកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា លោក​ ងួន​ រាសី​ អភិបាលរងខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំមួយដើម្បី​រៀបចំកម្មវិធីនេះឱ្យប្រព្រឹត្តទៅដោយរលូន ដោយមានការចូល​រួមពី​ មន្ទីរ​ អង្គភាពពាក់ព័ន្ធ​  និងចៅសង្កាត់ទាំងប្រាំបី​។

កិច្ចប្រជុំបានផ្តោតទៅលើការរៀបចំមួយចំនួនមានដូចជា ការបែងចែកសង្កាត់​ និងចំនួនអ្នកចូលរួមព្យាបាល​ក្នុងថ្ងៃ​ព្យាបាលនីមួយៗ,,​ការរៀបចំសន្តិសុខ​ និងសណ្តាប់ធ្នាប់ក្នុង​កម្មវិធី,ការរៀបចំបច្ចេកទេសបន្ថែមត្រៀមទទួលនូវលំហូរ​ប្រជាពលរដ្ឋដែល​មកពិនិត្យ​ព្យាបាល​ ,ត្រៀមកងកម្លាំង​ដើម្បីជួយសម្រួលទាំងខាងក្នុង​  និងខាងក្រៅ,ក្រុមយុវជន​នសហភាពសហព័ន្ធយុវជនកម្ពុជា​ ត្រៀមជួយ​សម្រួលដល់​ប្រជាពលរដ្ឋក្នុងការមកពិនិត្យនិងព្យាបាល។ចំណែកមន្ទីរព័ត៌មាន​មានតួនាទីជួយផ្សព្វផ្សាយបន្ថែមដល់​ប្រជាពលរដ្ឋ​ដើម្បីឱ្យពួកគាត់បានដឹងពីកម្មវិធីពិនិត្យនិង​ព្យាបាលដោយឥតគិតថ្លៃនេះ៕

ដោយ៖​ប៊ុន​រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner