ឆ្នេរសមុទ្រកោងកាង ក្លាយជាទីចាប់អារម្មណ៍របស់ ទេសចរជាតិ និងអន្តរជាតិ

កែប៖ឆ្នេរសមុទ្រកោងកាងខេត្តកែបជាផ្នែកមួយនៃគម្រោងតំបន់ផ្ទះលំហែធំជាងគេរបស់ខេត្តនេះ ដែលទីនោះមានកន្លែងស្នាក់នៅ អាហាដ្ឋាន និងកន្លែងកម្សាន្តជាច្រើន ប្រកបបរិយាកាសខ្យល់ បរិសុទ្ធ និងទេសភាពព្រៃកោងកាងបៃតង់ស្រស់។បច្ចុប្បន្នមាន​ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនបានមកលំហែ នៅទីនេះ ។

អ្នកគ្រប់គ្រងទូទៅឆ្នេរសមុទ្រកោងកាង កញ្ញា ទីវ ចំប៉ី បាន ឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរនៅក្នុង​ខេត្ត​ឆ្នេរសមុទ្រ​កោងកាងជាផ្នែកមួយនៃគម្រោងផ្ទះលំហែមាត់ សមុទ្រ ធំជាងគេរបស់ខេត្តកែប ។ទីនេះស្ថិតក្នុងសង្កាត់ អូរក្រសារ ក្រុងកែប ។ឆ្នេរ​សមុទ្រ​​កោងកាងមានសេវាកម្ម ទេសចរណ៍ជាច្រើនដូចជា កន្លែងស្នាក់នៅ អាហារដ្ឋាន សួនកម្សាន្ត ស្ពានឈើ​ដើរទស្សនាព្រៃ​កោងកាង កន្លែង បោះតង់ និងស្ទូចត្រីនៅមាត់សមុទ្រជាដើម។ កញ្ញាបន្តថា បន្ទាប់ពីបើកដំណើរការរយៈពេលជាង៦ខែនេះ មានភ្ញៀវជាតិ និងអន្តជាតិមកទស្សនាជិត៦.០០០នាក់។
ទេសចរដែលមកកម្សាន្ត បានបង្ហាញចំណាប់អារម្មណ៍របស់ ខ្លួនថា ឆ្នេរសមុទ្រកោងកាង ជាកន្លែងមួយ ដែលមាន បរិយាកាសល្អ មានកន្លែងថតរូបអនុស្សាវរីយ៍ច្រើន មានទេសភាពស្អាត ពិសេសដើមកោងកាងដែលជា ជម្រកជីវចម្រុះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានបញ្ជាក់ថា ឆ្នេរសមុទ្រកោងកាងជាកន្លែងទាក់ទាញ ចំណាប់អារម្មណ៍​ទេសចរថ្មីមួយបន្ថែមទៀតរបស់ខេត្តកែប ។កន្លែងនេះជាចំណែកមួយក្នុងជួយទាក់ទាញទេសចរឱ្យមកទស្សនាខេត្តកែប ជំរុញ​ដល់កំណើនភ្ញៀវទេសចរ។
លោកបញ្ជាក់ថា ឆមាសទី១ ឆ្នាំ២០២៤ នេះ ខេត្តកែបទទួល បានភ្ញៀវទេសចរប្រមាណ៨១ម៉ឺននាក់  បើធៀបជាមួយឆមាស ទី១ ឆ្នាំ២០២៣ កើនឡើងប្រមាណ១៧,២០ភាគរយ។ ក្នុងនោះមានភ្ញៀវបរទេសជាងមួយម៉ឺននាក់ផងដែរ។

លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍បានដាក់ចេញ នូវ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣- ២០៣៥ ។ផែនការនេះក្នុងចក្ខុវិស័យប្រែក្លាយខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែប ប្រណិតកម្រិតខ្ពស់”ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាព គុណភាពភាពប្រកួតប្រជែង និងទេសចរណ៍បែប ឆ្លាតវៃ ។វិស័យឯកជនត្រូវបាន លើក ទឹកឱ្យចូលរួមអនុវត្ត និងលើកកម្ពស់វិស័យទេសចរណ៍ ទៅ តាមផែនការមេនេះ ៕
ដោយ៖ សិលា សារិន

ads banner