កម្ពុជាជ្រើសយកខែតុលារៀងរាល់ឆ្នាំ សម្រាប់រៀបចំការប្រកួតក្បាច់គុនខ្មែរគ្រប់ទម្រង់ (Video Inside)

កម្ពុជាបានកំណត់យកខែតុលាជារៀងរាល់ឆ្នាំ គឺចាប់ពីឆ្នាំ២០២៤នេះទៅ សម្រាប់រៀបចំការប្រកួតក្បាច់គុណបុរាណខ្មែរគ្រប់ទម្រង់។

ការកំណត់ជាផ្លូវការនេះ បានធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី១១ កក្កដា ក្នុងពិធីបើកផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

កម្ពុជាដែលបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមពីអតីតកាល, វិស័យកីឡាបានធ្លាក់ចុះជាខ្លាំង។ ប៉ុន្តែក្រោយសង្គ្រាមបានបញ្ចប់ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន វិស័យកីឡាបានចាប់ផ្ដើមរីកចម្រើនជាលំដាប់សាជាថ្មីមកវិញ។ សម្តេចធិបតីបានថ្លែងកត់សម្គាល់លើការរីកចំរើននៃវិស័យក្បាច់គុន។

កម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមានកីឡាករខ្មែរជាច្រើន បានចេញប្រកួតក្នុងកម្រិតពិភពលោក និងក្នុងតំបន់ជាមួយនឹងការទទួលមេដាយមាស, មេដាយប្រាក់ និងសំរិទ្ធ ដែលធ្វើឱ្យកិត្តិនាមរបស់កម្ពុជា លើវិស័យកីឡា កាន់តែជួយលើកតម្កើងអត្ថិភាពជាតិ។

ads banner