កូវីដបន្តសម្លាប់មនុស្ស១៧០០នាក់ ក្នុងមួយសប្តាហ៍

បរទេស៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា Covid-19 នៅតែសម្លាប់មនុស្សជុំវិញពិភពលោក ប្រហែល១៧០០នាក់ ក្នុងមួយសប្តាហ៍ ខណៈដែល WHO បានជំរុញឱ្យប្រជាជនបន្តចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។

អគ្គនាយក WHO លោក Tedros Ghebreyesus បានព្រមានអំពីការធ្លាក់ចុះនៃចំនួនអ្នកចាក់វ៉ាក់សាំង ជាពិសេស ក្នុងចំណោមបុគ្គលិកសុខាភិបាល និង មនុស្សដែលមានអាយុ លើសពី៦០ ឆ្នាំ ដែលសុទ្ធតែជាក្រុមមានហានិភ័យបំផុត។

អង្គការសុខភាពពិភពលោកបានជំរុញឱ្យរដ្ឋាភិបាល រក្សាការតាមដានមេរោគនេះ ដើម្បីធានាឱ្យមានលទ្ធភាពទទួលបានការធ្វើតេស្ត ការព្យាបាល និងវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងគួរឱ្យទុកចិត្ត។

គួរឲ្យកត់សម្គាល់ WHO បានប្រកាសពីការបញ្ចប់ Covid-19 ជាគ្រាអាសន្នសុខភាពសាធារណៈអន្តរជាតិ កាលពីខែឧសភា ឆ្នាំមុន បន្ទាប់វាបានវាយលុក ជាង៣ឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner