ឌុយបៃ គ្រោងសង់ផ្លូវបៃតងល្បឿនលឿនធំជាងគេលើលោក

បរទេស៖ ដើម្បីដោះស្រាយការបំពុល ចេញពីហេដ្ឋារចនាសម្ព័ន្ធទំនើបៗ និងការកកស្ទះចរាចរណ៍ ទីក្រុងឌុយបៃនៃប្រទេស អេមីរ៉ាត់ អារ៉ាប់រួមគ្រោងនឹងសាងសង់ផ្លូវហាយវេ មានភាពបៃតងបំផុត មិនធ្លាប់មាន ក្នុងពិភពលោក ជាមួយនឹងគម្រោងដាំដើមឈើរហូតដល់ទៅមួយលានដើម។ ផ្លូវដែលមានរហ័សនាមថា Green Spine ឬ ឆ្នឹងខ្នងបៃតង មានប្រវែង៦៤គីឡូម៉ែត្រ។ នេះបើតាមគេហទំព័រ Interesting Engineering។

ក្រុមហ៊ុនស្ថាបត្យកម្ម URB បានឲ្យដឹងកាលពីថ្ងៃពុធថា ផ្លូវនេះមានរុក្ខជាតិបៃតងខៀវស្រងាត់ ព័ទ្ធជុំវិញ សម្រាប់ថ្មើរជើងផង និងការជិះកង់ផង។

ក្រុមហ៊ុនេះនថា នឹងមានបញ្ចូលបន្ទះស្រូបពន្លឺព្រះអាទិត្យកម្លាំង ៣០០មេហ្កាវ៉ាត់ ទៅក្នុងផ្លូវរថភ្លើង ដើម្បីផ្តល់ថាមពល ដល់រថភ្លើងអគ្គិសនី។ ថាមពលនេះគ្រប់គ្រាន់សម្រាប់ផ្តល់ដល់លំនៅដ្ឋានប្រហែល១៣ម៉ឺនខ្នងផ្ទះផ្សេងទៀតនៅទីក្រុងឌុយបៃ។ ផ្លូវ Green Spine មួយនេះ ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយបរិមាណកាបូនរបស់ទីក្រុងប្រមាណ ជាង១លានតោន ជារៀងរាល់ឆ្នាំ។

ក្រុមហ៊ុនដដែលអះអាងថា ការប្រែក្លាយគំនិតនេះទៅជាគម្រោងជាក់ស្តែងត្រូវការពេលច្រើនឆ្នាំទៀត និងមានតម្លៃខ្ពស់ ប៉ុន្តែ ក្រុមហ៊ុននេះសុំមិនទាន់បង្ហាញតួលេខ។

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner