រោងចក្រឡានអគ្គិសនីនៅអាមេរិក ប្រឈមបិទបន្តកន្ទុយគ្នា

អាមេរិក៖ នៅអាមេរិក រោងចក្រផលិតឡានអគ្គិសនី កំពុងប្រឈមមុខនឹងបិទទ្វាបន្តកន្ទុយគ្នា ដែលជាសញ្ញាហានិភ័យមួយសម្រាប់វិស័យរថយន្តប្រើថាមពលស្អាត។

គិតមកដល់ពេលនេះ មានរោងចក្រចំនួន១១កន្លែង នៅក្នុងរដ្ឋចំនួន៨ របស់សហរដ្ឋអាមេរិក បានឲ្យសញ្ញាពីការបិទទ្វារ ដែលនឹងឈាមទៅដល់ការជ្រុះបាត់ការងារចំនួន ១៥០០០កន្លែង។

ដើម្បីសង្គ្រោះវិស័យនេះ រដ្ឋាភិបាលបានត្រៀមទម្លាក់ថវិកា ១,៧ពាន់លានដុល្លារ សម្រាប់អន្តរាគមន៍។

រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញកញ្ចប់ជំនួយស្រោចស្រង់នេះ ដើម្បីជួយស្តាក្រុមហ៊ុនផលិតរថយន្តធំៗដែលប្រឈមផ្ងាជើង ដូចជាក្រុមហ៊ុន General Motors, Fiat-Chrysler និង Volvo ជាដើម។

រដ្ឋមន្ត្រីថាមពល លោកស្រី Jennifer Granholm បានកត់សម្គាល់ថា ជំនួយនេះនឹងជួយរក្សាដង្ហើមក្នុង ឧស្សាហកម្មរថយន្តអាមេរិក ហើយថាវាជាការអន្តរាគមន៍ចុងក្រោយបង្អស់ របស់រដ្ឋបាល Biden។
ក្រៅពីជំនួយថវិកា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសដំឡើងពន្ធយ៉ាងខ្លាំង លើការនាំចូលរបស់ចិន កាលពីដើមឆ្នាំនេះ រួមទាំងលើរថយន្ត EV ក្នុងបំណងឲ្យប្រជាជនក្នុងស្រុកងាកទៅប្រើរថយន្តអគ្គិសនីផលិតក្នុងប្រទេស៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner