រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបសម្តែងការគួរសមជាមួយក្រុមយុវជន The SEED Cambodia

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបសម្តែងការគួរសមជាមួយក្រុមយុវជន The SEED Cambodia នៅទីស្តីការក្រសួងកសិកម្ម ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមយុវជន The SEED Cambodia ធ្វើការងាររបស់ខ្លួនឱ្យបានល្អ ច្បាស់លាស់ ចំគោលដៅ ជាពិសេសជំរុញការធ្វើមាតិកាឌីជីថលឱ្យបានកាន់តែទូលំទូលាយដើម្បីចែករំលែកចំណេះដឹង ផ្សព្វផ្សាយអំពីទីផ្សារនិងគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងកំពុងបន្តជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ធានាបាននូវសន្តិសុខស្បៀងនិងស្ថិរភាពតម្លៃនៅទូទាំងប្រទេស ការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម ការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner