គិតត្រឹមថ្ងៃប្រកួតទី២ នៃការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ កម្ពុជាដណ្តើមបានមេដាយសរុប ១០គ្រឿង

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២ ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ កីឡាករកីឡារិនីកម្ពុជា ដណ្តើមបានមេដាយជូនជាតិ សរុបចំនួន១០គ្រឿងហើយ ក្នុងនោះ មេដាយមាស១គ្រឿង ដណ្តើមបានដោយ កីឡាការិនី ខៀវ ចន្តារ័ត្ន លើប្រភេទទម្ងន់៤៩គីឡូក្រាម មេដាយប្រាក់ ១គ្រឿងដណ្តើមបាន ដោយ កីឡាការិនី គុន្ធ វណ្ណនីតា លើប្រភេទទម្ងន់៦៩គីឡូក្រាម។ខណៈមេដាយសំរឹទ្ធ៨គ្រឿងទៀត គឺ ១. កីឡាករ ធាន អាត (ចាន់ សំអាត) ទម្ងន់-+៦០គីឡូក្រាម ឈ្នះមេដាយសំរឹទ្ធ វិញ្ញាសា MODERN MMA MANS (MMA សម័យទំនើម)២. ហាត ភី ទម្ងន់-៧៧គីឡូក្រាម មេដាយសំរឹទ្ធ វិញ្ញាសា MODERN MMA MANS (MMA សម័យទំនើម) ៣. កីឡាការិនី អ៊ុ ថារ័ត្ន ទម្ងន់-៥៤គីឡូក្រាម មេដាយសំរឹទ្ធ វិញ្ញាសា MODERN MMA WOMANS (MMA សម័យទំនើម) ៤. កីឡាការិនី ទួន ស្រីភីន ទម្ងន់-៦០គីឡូក្រាម មេដាយសំរឹទ្ធ វិញ្ញាសា MODERN MMA WOMANS (MMA សម័យទំនើម)
៥. កីឡាករ រិន សារ័ត្ន ទម្ងន់-៦៥គីឡូក្រាម មរដាយសំរឹទ្ធ TRADITIONAL MMA MANS (MMAសម័យបុរាណ) ៦. កីឡាករ សែន ច័ន្ទឫទ្ធិគុណ (Thiago) ទម្ងន់-៨៥គីឡូក្រាម មេដាយសំរឹទ្ធ TRADITIONAL MMA MANS (MMAសម័យបុរាណ) ៧. នៅ ស្រីពៅ ទម្ងន់-៥៤គីឡូក្រាម មេដាយសំរឹទ្ធ TRADITIONAL MMA WOMANS (MMAសម័យបុរាណ) និង៨.ផេង សុបញា មេដាយ សំរឹទ្ធ ទម្ងន់ ៥៦គីឡូក្រាម TRADITIONAL MMA MANS (MMAសម័យបុរាណ) ។

សម្រាប់ការប្រកួតនៅថ្ងៃទី៣ ត្រូវថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៤ ដែលជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍ កីឡាករកម្ពុជា៥រូប នឹងត្រូវឡើងទៅប្រជែងមេដាយមាស មានដូចជា កីឡាករ ហ៊ុន ច័ន្ទរាជ ប្រកួត ទម្ងន់១២០គីឡូក្រាម ប៉ះ កៀហ្ស៊ីស្ថាន .កីឡាករ អេវិរៈខាំឈិត ភូថង (ម៉ឺន មេឃា)ប្រកួតជាមួយកីឡាករ តាហ្ស៊ីគីស្ថាន ក្នុងប្រភេទទម្ងន់៧១ គីឡូក្រាម .កីឡាករ ហ៊ុន គីមហៀង ប៉ះ កីឡាករ កៀហ្ស៊ីស្ថាន ក្នុងប្រភេទទម្ងន់៧១ គីឡូក្រាម .កីឡាករ មាស ម៉ើ ប៉ះ កីឡាករ កៀហ្ស៊ីស្ថាន ក្នុងប្រភេទទម្ងន់៧៧ គីឡូក្រាម និង កីឡាករ ឡុង ឡា ប៉ះកីឡាករ កៀ ហ្ស៊ីស្ថាន ក្នុងទម្ងន់ ៦០គីឡូក្រាម៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner