សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖កម្ពុជា-វៀតណាមបន្តជំរុញ​កិច្ចសហប្រតិបត្តិការលើមិត្តភាព ទំនាក់ទំនងល្អ​រវាងប្រទេស​ទាំងពីរ

ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា- វៀតណាម ជួបពិភាក្សាការងារជាមួយឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅសណ្ឋាគារសូហ្វីតែលកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៤។​

នៅក្នុងឱកាសនោះដែរ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាមបានកោតសរសើរចំពោះ ការអភិវឌ្ឍរបស់កម្ពុជា មានការរីក​ចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងពេល​បច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាមក៏បានអបអរ សាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួល​បានជោគជ័យយ៉ាងត្រចះ ត្រចង់ នៃការ បោះឆ្នោតកន្លងមកនេះ ។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា៖ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អនិង ទំនាក់ទងប្រវត្តិ សាស្ត្រដែលបាន​ប្រឆាំងនឹងសត្រូវរួមគ្នា និងមានចំណងមិត្តភាព សាមគ្គីភាព គ្នាល្អ លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។

មានប្រសាសន៍ក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្វាគមន៍ចំពោះដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាមមកកាន់ព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ និងបាន បអរសាទរជាថ្មីចំពោះការ តែង តាំង ឯកឧត្តម ជាប្រធានរដ្ឋកាលពីពេលថ្មីៗនេះ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា តាមរយ: សមាគមមិត្តភាពនៃប្រទេស ទាំងពីរ នឹងបន្តពូនជ្រំ​ទំនាក់ទំនង​មិត្តភាព និងសាមគ្គីភាពជាបងប្អូន ជាអ្នកជិតខាងភូមិផង របងជា​ មួយគ្នា​យ៉ាងជិត​ស្និទ្ធ ដោយ ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរ អង្វែង» ៕

ដោយ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner