Biden៖ ខ្ញុំពិតជាអរគុណ ដែលបានឮថាលោកត្រាំ មានសុវត្ថិភាព

អាមេរិក៖ ភ្លាមៗ ក្រោយពេលដែលលោកត្រាំត្រូវបានគេបាញ់ លោកប្រធានាធិបតីអាមេរិក Jo Biden និយាយថា «ខ្ញុំពិតជាមានអំណរគុណ ដែលបានឮថាលោក មានសុវត្ថិភាព»។

បន្ទាប់ពីគូប្រជែងបោះឆ្នោត មកពីគណបក្សសាធារណរដ្ឋត្រូវបានបាញ់ប្រហារ នៅឯការជួបជុំបោះឆ្នោត នៅរដ្ឋ Pennsylvania លោក Biden និយាយថា «គ្មានកន្លែងសម្រាប់អំពើហិង្សាបែបនេះទេ។ លោក​បាន​បន្ថែម​ថា​៖ «​យើង​ត្រូវ​តែ​រួបរួម​គ្នា​ជា​ប្រជាជាតិ​តែ​មួយ​ ដើម្បី​ថ្កោលទោស​វា»។

«ខ្ញុំកំពុងអធិស្ឋានសម្រាប់គាត់ និងក្រុមគ្រួសាររបស់គាត់ និងសម្រាប់អ្នកទាំងអស់ដែលចូលរួមក្នុងការជួបជុំនេះ យើងកំពុងរង់ចាំព័ត៌មានបន្ថែម»។

អតីតប្រធានាធិបតីអាមេរិក លោក Barack Obama, លោកមGeorge W. Bush, ប្រធានសភា Mike Johnson បានចេញសាររិះគន់អំពើហិង្សា។

លោក Donald Trump ត្រូវបានគេ នាំយ៉ាងប្រញាប់ប្រញាល់ ចេញពីឆាក ដោយមានឈាមហូរលើផ្ទៃមុខ និងស្មា អំឡុងការបាញ់ប្រហារ នៅព្រឹកថ្ងៃទី១៤ កក្កដា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner