លោក ដូណាល់ ត្រាំ រងការបាញ់ប្រហារ

វ៉ាស៊ីនតោន៖ សារព័ត៌មាន CNN បានចេញផ្សាយនាព្រឹកថ្ងៃទី១៤ ខែកក្កដាថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរងការបាញ់ប្រហារ ខណៈកំពុងឡើងថ្លែងនៅក្នុងការជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania។

លោក ដូណាល់ ត្រាំ បានរងរបួសបន្ទាប់ពីការបាញ់ប្រហារ ដោយគេឃើញឈាមនៅផ្ទៃមុខរបស់លោក។ លោក ត្រាំ ត្រូវបានកងអង្គរក្សប្រញាប់ប្រញាល់នាំខ្លួនចុះពីលើឆាក បន្ទាប់ពីសំឡេងផ្ទុះខ្លាំងៗត្រូវបានគេឮ ហើយគាត់បានដួលទៅលើដី នៅពេលចាប់ផ្តើមការប្រមូលផ្តុំគ្នានៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីយប់ថ្ងៃសៅរ៍។

សេវាសម្ងាត់បាននិយាយថា បច្ចុប្បន្ន លោក ត្រាំ មានសុវត្ថិភាព និងស្ថិតក្រោមវិធានការការពារ។ អ្នកនាំពាក្យបាននិយាយថា លោក ត្រាំ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ហើយបានសំដៅលើឧបទ្ទវហេតុថា ជា “ទង្វើដ៏សាហាវយង់ឃ្នង” ប៉ុន្តែព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើងនៅមានតិចតួចនៅឡើយ។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងបន្ទាប់ពីថ្ងៃដ៏មមាញឹកនៃយុទ្ធនាការស្វែងរកសំឡេងគាំទ្រ សម្រាប់ទាំងលោក ត្រាំ និងលោក បៃដិន ក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤៕ ប្រភព: CNN ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner