លោក ត្រាំ បង្ហោះសារលើបណ្តាញសង្គមលើកដំបូង ក្រោយកើតហេតុបាញ់ប្រហារ
អត្ថបទដោយ៖
លន់ សារ៉ាត
អាមេរិក៖ លោក Trump បានរៀបរាប់ នៅលើបណ្តាញសង្គម Truth Social ជាលើកដំបូង ក្រោយពេលកើតមានហេតុការណ៍បាញ់ប្រហារ នៅឯពិធីជួបជុំឃោសនាដ៏ធំមួយ នៅរដ្ឋ Pennsylvania។
លោក Trump បានរៀបរាប់ថា «ខ្ញុំត្រូវបានបាញ់ ដោយគ្រាប់កាំភ្លើង ដែលទម្លុះត្រចៀក»។
លោក Trump បានអរគុណដល់កងកម្លាំងទាំងអស់ ដែលបានជួយសង្គោះជីវិតរបស់លោក។ លោកចូលរួមរំលែកទុក្ខចំពោះអ្នកចូលរួមវេទិកាម្នាក់ ដែលបានស្លាប់ និងសោកស្តាយជាមួយគ្រួសាររបស់ អ្នកចូលរួមម្នាក់ទៀត ដែលបានរងរបួសធ្ងន់ធ្ងរ។
លោក Trump បានបន្តថា «ពុំមាននរណាម្នាក់ដឹងពីខ្មាន់កាំភ្លើងនៅពេលនោះទេ ខ្មាន់កាំភ្លើងបានស្លាប់ហើយ»។ លោកបន្ថែមថា «ជារឿងមិនគួរឲ្យជឿ ដែលហេតុការណ៍បែបនេះបានកើតមាន នៅក្នុងប្រទេសរបស់យើង»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ