ខ្មាន់កាំភ្លើងបានស្លាប់ ក្រោយបរាជ័យធ្វើឃាតលោក ត្រាំ

វ៉ាស៉ីនតោន៖ ទីភ្នាក់ងារ Secret Service បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់ប្រហារលើលោក ដូណាល់ ត្រាំ បានបាត់បង់ជីវិតហើយ ស្របពេលអ្នកចូលរួមព្រឹត្តិការណ៍ម្នាក់ក៏បានស្លាប់ផងដែរ រីឯ២នាក់ទៀតរងរបួស។

ករណីធ្វើឃាតលោក ត្រាំ កើតឡើងមិនដល់រយៈពេល ៤ខែនោះឡើយ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ជាពេលលោក ត្រាំ ត្រូវប្រកួតប្រជែងសាជាថ្មី ជាមួយប្រធានាធីបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន។

ទីភ្នាក់ងារ Secret Service បានរាយការណ៍ថា គោលដៅបាញ់ប្រហារលើលោក ត្រាំ គឺចេញមកទីតាំងខ្ពស់មួយ នៅកន្លែងស្ថិតក្រៅតំបន់ ដែលត្រូវបានធានាសុវត្ថិភាពដោយ Secret Service។ លោក ដូណាល់ ត្រាំ បានរងរបួសស្រាល បន្ទាប់ពីគ្រាប់កាំភ្លើងបានហោះឆាបចំស្លឹកត្រចៀករបស់លោក ក្នុងការសកម្មភាពដែលទំនងជាការប៉ុនប៉ងធ្វើឃាត។

ទីភ្នាក់ងារ Secret Service និងយុទ្ធនាការរបស់ លោក ដូណាល់ ត្រាំ បាននិយាយថា លោកអតីតប្រធានាធិបតី មានសុវត្ថិភាព ក្រោយការបាញ់ប្រហារ ដែលបានកើតឡើងអំឡុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្រ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នៅទីក្រុង Butler នៃរដ្ឋ Pennsylvania៕ ប្រភព: រ៉យទ័រ ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner