លោក បៃដិន និងលោក ត្រាំ អំពាវនាវឱ្យរួបរួមគ្នា ក្រោយរួចជីវិតពីការធ្វើឃាត

វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិក លោកJoe Biden បានព្យាយាមធ្វើឱ្យប្រទេសដែលបែកបាក់គ្នារួបរួមឡើងវិញ បន្ទាប់ពីគូប្រជែងរបស់គាត់ គឺលោក Donald Trump បានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត។

លោក Biden បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ចេញពីការិយាល័យ Oval ថា អ្នកដឹងទេ… កំណត់ត្រានយោបាយនៅក្នុងប្រទេសនេះបានឡើងកំដៅខ្លាំង ដូច្នេះវាជាពេលវេលា ដើម្បីបន្ថយសីតុណ្ហភាពនៃនយោបាយអរិភាពរបស់អាមេរិកហើយ។

លោក Biden បន្តថា នយោបាយសហរដ្ឋអាមេរិក មិនត្រូវប្រែក្លាយជាសមរភូមិពិតទេ ព្រោះព្រះជាម្ចាស់បានហាមឃាត់វាក្លាយជាវាលពិឃាត។ អ្នកប្រជាធិបតេយ្យវ័យ ៨១ឆ្នាំរូបនេះ បន្ថែមថា ភាគីទាំងពីរ (បក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ) មានទំនួលខុសត្រូវ ក្នុងការបន្ធូរបន្ថយស្ថានការណ៍នេះនៅមុនការបោះឆ្នោត។

រីឯអតីតប្រធានាធិបតី លោក Donal Trump បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា ប្រជាជនអាមេរិកមិនគួរអនុញ្ញាតឱ្យ “អំពើអាក្រក់ឈ្នះ”ឡើយ ហើយថា វាជារឿងសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវក្រោកឈររួបរួមគ្នា។

អ្នកសាធារណរដ្ឋវ័យ ៧៨ឆ្នាំរូបនេះបន្ថែមថា គឺ ជា “ព្រះតែម្នាក់មួយគត់” ដែលបានជួយសង្គ្រោះអាយុជីវិតលោក។ ជាមួយគ្នានេះ ភរិយារបស់លោក Trump គឺអ្នកស្រី Melania បានហៅអ្នកបាញ់ប្រហារថា ជា “បិសាច”។

គិតមកទល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតស្វែងរកមូលហេតុ ដែលខ្មាន់កាំភ្លើងអាយុ ២០ឆ្នាំ ឈ្មោះ Thomas Matthew Crooks សម្រេចចិត្តប៉ុនប៉ងធ្វើឃាតលោក Trump។

ខ្មាន់កាំភ្លើងនេះ
ត្រូវបានបាញ់សម្លាប់ដោយពួក Snipers នៅឯព្រឹត្តិការណ៍ជួបជុំនៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានបាញ់ជាច្រើនគ្រាប់ទៅលើលោក Trump និងហ្វូងមនុស្ស ជាមួយនឹងកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ ដែលបានទិញដោយស្របច្បាប់៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner