ក្រុមអ្នករត់តាក់ស៊ី ម៉ូតូឌុប រ៉ឺម៉កកង់បី ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំង​និងវិទ្យុបម្រើ​បរទេស ដែលប្រឌិតព័ត៌មានថារាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនរថយន្តរត់តាក់ស៊ីអគ្គិសនីវៀតណាម ឬចិន មកបើកក្រុមហ៊ុននៅកម្ពុជា

ភ្នំពេញ៖ ក្រុមអ្នកប្រកបរបរដឹកជញ្ជូនក្នុងសេវាក្រៅប្រព័ន្ធរួមមានអ្នរត់​តាក់ស៊ី អ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កកង់៣ បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសារព័ត៌មានបម្រើផលប្រយោជន៍បរទេសមួយចំនួនដែលបានផ្សព្វព័ត៌មានបំផ្លើសការពិតថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនរថយន្តរត់តាក់ស៊ីអគ្គិសនីវៀតណាម ឬចិន មកបើកក្រុមហ៊ុននៅកម្ពុជា ក្នុងចេតនាញុះញង់បង្កភាពអសន្តិសុខនៅក្នុងសង្គមជាតិ។ ពួកគាត់ក៏បានគាំទ្រសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ញើជូនជនរួមជាតិ «ពាក់ព័ន្ធអំពីព័ត៌មានប្រឌិត លើបញ្ហារថយន្តអគ្គិសនី» កាលពីរសៀលថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានមនុស្សមួយក្រុមតូចបានកំពុងកៀរគរបងប្អូនអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បីដើម្បីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដោយចោទថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនរថយន្តរត់តាក់ស៊ីអគ្គិសនីវៀតណាម ឬចិន នៅកម្ពុជា។ ដោយសម្តេចបានបញ្ជាក់ថា រាជរដ្ឋាភីបាលមិនដែលផ្តល់អាជ្ញាប័ណ្ណឱ្យរថយន្តរត់តាក់ស៊ីអគ្គិសនីវៀតណាម ឬបរទេសមកធ្វើអាជីវកម្មនៅកម្ពុជាទេ។

ក្រុមអ្នកប្រកបរបររត់ម៉ូតូឌុប រត់រ៉ឺម៉កកង់៣ រត់តាកស៊ី នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត រាប់ពាន់នាក់បានបង្ហាញការគាំទ្រព្រមៗគ្នា ចំពោះសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានថ្លែងពាក់ព័ន្ធព័ត៌មានប្រឌិតទៅលើបញ្ហារថយន្តអគ្គិសនីដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុបរទេសមួយចំនួនដែលបម្រើផលប្រយោជន៍បរទេស និងមានចេតនាញុះញង់បង្កវិទ្ធសង្សនានៅក្នុងប្រទេស និងរហូតដល់មានការធ្វើគម្រោងកៀរគរកម្លាំងមកធ្វើបាតុកម្មក្នុងការប្រឆាំងរាជរដ្ឋាភិបាលថែមទៀតផង។

ប្រធានសមាគមរឺម៉ក់សន្តិភាពក្រៅប្រព័ន្ធប្រចាំខេត្តសៀមរាបតំណាងឱ្យអ្នករត់តាក់ស៊ី អ្នករត់ម៉ូតូឌុប អ្នករត់រឺម៉ក់កង់បីបានប្រកាសមិនចូលរួមបាតុកម្មទៅតាមការញុះញង់ក្រុមបំពុលសង្គមមួយក្តាប់តូចទោះក្នុងរូបភាពណាក៏ដោយ និងសូមគោរពគាំទ្រចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ចំណែកតំណាងអ្នករត់តាក់ស៊ីនៅក្នុងខេត្តសៀមរាប បានប្រកាសមិនចូលរួមធ្វើបាតុកម្មទៅតាមការញុះញង់របស់ក្រុមបំពុលសង្គមមួយក្តាប់តូចទោះក្នុងរូបភាពណាក៏ដោយ និងសូមគាំទ្រនៅការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រីឯសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរឺម៉ក់សន្តិភាពខេត្តបន្ទាយមានជ័យបានប្រកាសមិនចូលរួមក្នុងការអូសទាញញុះញង់ពីសំណាក់ក្រុមបំពុលសង្គមឱ្ុធ្វើបាតុកម្មទោះក្នុងរូបភាពណាក៏ដោយ និងប្តេជ្ញាគោរពនិងគាំទ្រឥតងាករ៉េចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រុមអ្នកប្រកបរបររត់ម៉ូតូឌុប រត់រ៉ឺម៉កកង់៣ រត់តាកស៊ី រាប់ពាន់នាក់នៃសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរឺម៉ក់សន្តិភាព បានរួបរួមគ្នាជាមួយក្រុមអ្នករត់តាក់ស៊ី បានគោរពនៅការថ្លែងអំណរគុណនិងការគាំទ្រយ៉ាងពេញទំហឹងទៅនឹងប្រសាសសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរយ៉ាងខ្លាំងទៅដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រទេសផ្នែកសេវាដឹកជញ្ជូនដែលមានរួមមាន តាក់ស៊ី រ៉ឺម៉ក់ រឺម៉ក់កង់បី ម៉ូតូឌុបជាដើម។

ក្រុមអ្នកប្រកបរបរដឹកជញ្ជូនក្នុងសេវាក្រៅប្រព័ន្ធរួមមានអ្នរត់តាក់ស៊ី អ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កកង់៣ បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសារព័ត៌មានបរទេសដែលបម្រើបរទេសដែលតែងតែផ្សព្វព័ត៌មានបំផ្លើសការពិតក្នុងចេតនាមួយបង្កភាពអសន្តិសុខនៅក្នុងសង្គមជាតិ។

សូមជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលក៏មិនទាន់មានតម្រូវការឱ្យក្រុមហ៊ុនបរទេសមកធ្វើការវិនិយោគបើកក្រុមហ៊ុនអគ្គិសនីនៅកម្ពុជា ដោយរាជរដ្ឋាភិបាលផ្តោតសំខាន់ទៅលើជីវភាពរបស់បងប្អូនអ្នរត់តាក់ស៊ី អ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កកង់៣ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានដាក់ចេញ៕
ដោយ៖ពលជ័យ

ads banner