វីតាល់ សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បញ្ជូនបេក្ខភាពទៅចូលរួមប្រកួតក្នុងការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ ២០២៤

ភ្នំពេញ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានឧបត្ថម្ភដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីបញ្ចូនសិស្ស និស្សិតដែលមានសមត្ថភាពឱ្យចូលរួមប្រកួតប្រជែងក្នុង កម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី ១១ ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៤ នៅសាលដំរីពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតលើកនេះមានសកលវិទ្យាល័យចំនួន ៥ បានបញ្ជូនបេក្ខភាពសរុបចំនួន ៩ ក្រុមឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ ក្នុងឆ្នាំ ២០២៤ ក្រោមវិញ្ញាសារ រ៉ូបូត(ស្ទូងស្រូវ) ដាំបង្គោល និង (ប្រមូលផលស្រូវ) ចាប់បាល់ចូលកន្រ្តក។ ក្នុងនោះផងដែរ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាក៏បានបញ្ជូនបេក្ខជនចំនួន ២ ក្រុមក្រោមការសហការឧបត្ថម្ភពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដើម្បីជាការរួមចំណែកលើកទឹកចិត្តសិស្សនិស្សិត ឱ្យបន្តបណ្តុះនូវគំនិតនវានុវត្តន៍ បែបវិទ្យាសាស្រ្តថ្មីៗឱ្យកាន់តែច្រើន និង កាន់តែអភិវឌ្ឍន៍ សម្រាប់សង្គមជាតិទាំងមូលនាថ្ងៃអនាគត។

កម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ ២០២៤ នាឆ្នាំនេះជាឱកាសដ៏ល្អសម្រាប់ សិស្ស និស្សិតសាកលវិទ្យាល័យដែលមានសមត្ថភាពក្នុងការបង្កើតនិងកែច្នៃ រ៉ូបូត បែបវិទ្យាសាស្រ្ត បានបញ្ចេញស្នាដៃដែលពួកគេបានខិតខំស្រាវជ្រាវទៅកាន់សាធារណៈជន ពិសេសអាចយកស្នាដៃកូនខ្មែរទៅដាក់បង្ហាញនិងប្រកួតប្រជែងនៅថ្នាក់អន្តរជាតិនាពេលខាងមុខថែមទៀតផង។

យ៉ាងណាមិញ វីតាល់តែងតែចូលរួមជាចំណែកក្នុងការឧបត្ថម្ភទៅកាន់សង្គមជាតិជាច្រើនទម្រង់ និង ច្រើនរូបភាព ពិសេសគឺតែងតែគិតគូរ និង លើកទឹកចិត្តទៅកាន់ យុវជនជំនាន់ក្រោយឱ្យបន្តស្វែងរកនូវគំនិតថ្មីៗ ដែលអាចជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និង សង្គមជាតិទាំងមូល។ គួរឱ្យកត់សម្គាល់ផងដែរថា វីតាល់ជាក្រុមហ៊ុនទឹកពិសាក្នុងស្រុកទទួលបានការគាំទ្រពេញនិយមខ្លាំងពីសំណាក់ប្រជាជនកម្ពុជាទាំងគុណភាព និងស្តង់ដារអន្តរជាតិដែលទទួលបានមេដាយមាសគុណភាពពិភពលោកពីស្ថាប័ន Monde Selection កាលពីឆ្នាំ២០២៣កន្លងទៅនេះ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner