ក្រុមហាម៉ាស់ប្រកាសដើរចេញពីការចរចាលើបទឈប់បាញ់នៅហ្គាហ្សា
ហ្គាហ្សា: មន្ត្រីក្រុមហាម៉ាស់មួយរូបកាលពីថ្ងៃអាទិត្យបាននិយាយថា ពួកគេកំពុងដកខ្លួនចេញពីកិច្ចចរចាលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើមេបញ្ជាការក្រុមសកម្មប្រយុទ្ធ Mohammed Deif ទោះបីជាគាត់មិនមានគ្រោះក៏ដោយ។
មន្ត្រីក្រុមហាម៉ាស់បានប្រាប់កាសែតបារាំង AFP ថា មេបញ្ជាការ Mohammed Deif បានរួចផុតជីវិត ក្រោយអ៊ីស្រាអែល បាន បើក ការ វាយឆ្មក់ ទម្លាក់ គ្រាប់ បែក ដ៏ ធំ មួយ លើ ជំរុំជនភៀសខ្លួន នៅ តំបន់ ហ្គាហ្សា ភាគ ខាង ត្បូង កាល ពី ថ្ងៃ សៅរ៍ ដែល ខ្លួន បាន និយាយ ថា ជា ការ ប៉ុនប៉ង សម្លាប់ លោក Deif។
មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតមកពីក្រុមអ៊ិស្លាមគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងប្រយុទ្ធក្នុងសង្គ្រាមរយៈពេល ៩ខែជាមួយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថា ក្រុមហាម៉ាស់កំពុងដកខ្លួនចេញពីកិច្ចចរចាលើបទឈប់បាញ់ដោយសារតែការសម្លាប់រង្គាលរបស់អ៊ីស្រាអែល និងអាកប្បកិរិយារបស់ប្រទេសនេះក្នុងការចរចា។
ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៩២នាក់ត្រូវបានសម្លាប់ ជាងពាក់កណ្តាលនៃពួកគេជាស្ត្រី និងកុមារ និង ៣០០នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារលើជំរុំ Al-Mawasi៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា