ប្រទះឃើញសត្វជ្រូកទឹកនៅក្នុងសហគមន៍ខ្មែរខេត្តកំពត (Video Inside)

សត្វជ្រូកទឹកមួយក្បាលដែលជាប្រភេទសត្វកម្រជិតដាច់ពូជ ត្រូវបានគេប្រទះឃើញនៅក្នុងខេត្តកំពត។ សត្វជ្រូកទឹកនេះ ត្រូវគេបានប្រទះឃើញវាមកស៊ីស្មៅសមុទ្រ ក្នុងដែនសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត។

មន្ត្រីជំនាញបានថ្លែងថា ការប្រទះឃើញជ្រូកទឹកកាលពីសប្តាហ៍មុននោះ គឺជាការឃើញលើកទី៥ហើយ នៅតំបន់វាលស្មៅសមុទ្រ ព្រោះចំណីជ្រូកទឹកនោះ គឺស្មៅសមុទ្រ។

នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានថ្លែងថា វត្តមានជ្រូកទឹកនៅទីនោះ គឺជាការបង្ហាញថា មជ្ឍដ្ឋានសមុទ្រខេត្តកំពត សំបូរធនធាន និងជីវៈចម្រុះច្រើន មានទីជម្រក សំបូរចំណីអាហារ និងមានសុវត្ថិភាពសម្រាប់ពពួកសត្វកម្រ, សត្វងាយរងគ្រោះ និងសត្វជិតផុតពូជ។

លោកបានបញ្ជាក់ដែរថា ពួកសត្វកម្រ និងងាយរងគ្រោះ រួមមានសត្វជ្រូកទឹក, អណ្តើកសមុទ្រ, ត្រីសេះសមុទ្រ និងត្រីផ្សោតជាដើម ដែលពពួកសត្វទាំងនេះ វារស់នៅតែក្នុងតំបន់ណា ដែលមានសុវត្ថិភាព, គ្មានការរំខាន, មានទីជ្រក និងសំបូរចំណីអាហារតែប៉ុណ្ណោះ។

ads banner