ដាច់ភ្លើង ខ្វះទឹក ផ្ទុះបាតុកម្មនៅអ៊ីរ៉ាក់

បរទេស៖ ប្រជាជនអ៊ីរ៉ាក់ រាប់រយនាក់ នៅក្នុងខេត្ត Diwaniyah ភាគខាងត្បូង បានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការដាច់ចរន្តអគ្គិសនី និងការខ្វះខាតទឹក ក្នុងអំឡុងពេលកំដៅឡើងខ្លាំង នារដូវក្តៅ។

សង្គ្រាមជាច្រើនទស្សវត្ស បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសមួយនេះ ស្ថិតក្នុងស្ថានភាពដ៏គួរឱ្យរន្ធត់ ជាមួយនឹងការដាច់ចរន្តអគ្គិសនី កាន់តែអាក្រក់ទៅៗ ចំពេលរដូវក្តៅដ៏លំបាក។

សីតុណ្ហភាពបានឡើងដល់៥០អង្សាសេ ភាគច្រើន នៅក្នុងខេត្ត ភាគខាងត្បូង។ ភូមិរាប់សិបកន្លែង នៅក្នុងទីក្រុង Diwaniyah ក៏ទទួលរងការខ្វះខាតទឹក អស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែគ្រោះរាំងស្ងួត រយៈពេលបួនឆ្នាំ និងមានការបន្ថយនៃលំហូរទឹកទន្លេ។

បាតុករ ឈ្មោះ Youssef Kamel បាននិយាយថា «យើងមិនមានអគ្គិសនីទេ.. មួយថ្ងៃ! យើងធ្លាប់ប្រើភ្លើង បានត្រឹមតែ២ម៉ោង ហើយពេលខ្លះ ប្រើបានមានត្រឹមតែ១ម៉ោង ឬ ១៥នាទី ប៉ុណ្ណោះ»។

លោកបានមានប្រសាសន៍ទៀតថា «យើងមិនមានទឹក ធ្វើកសិកម្មទេ» ដោយបន្ថែមទៀតថា «កសិករបាននាំគ្នា ចាកចេញទៅរកការងារ ធ្វើជាកម្មករ ក្នុងទីក្រុង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner