ចិនបើកដំណើរការឧទ្យានទឹកកកធំបំផុត នៅលើពិភពលោក

ប៉េកាំង៖ ប្រទេសចិនថ្មីៗនេះបានបើកដំណើរការសួនកម្សាន្តទឹកកក និងព្រិលដ៏ធំជាងគេនៅលើពិភពលោក។ ឧទ្យាននេះ ឲស្ថិតនៅក្នុងទីក្រុង Harbin ខេត្ត Heilongjiang ភាគឦសាន ប្រទេសចិន។ នេះបើតាមគេហទំព័រ CNN។

ចម្លាក់ទឹកកក ដូចជីវិតពិត បំភ្លឺដោយភ្លើងចម្រុះពណ៌ ទាក់ទាញអ្នកទេសចរ ហើយនៅខាងក្នុងសួន មាន កន្លែងជិះស្គី និងម្ហូបអាហារចម្រុះប្រភេទផងដែរ។ ក្រុមហ៊ុន Harbin Ice and Snow World បានទទួលនូវវិញ្ញាបនបត្រសម្រាប់ការបង្កើតសួនកម្សាន្តទឹកកក និងព្រិលដ៏ធំបំផុត ពីមន្ត្រី Guinness World Records។

បើកដំណើរការដំបូង កាលពីទី៦ ខែកក្កដា ឧទ្យាននេះបានទាក់ទាញបានអ្នកទស្សនាជាង ៣ពាន់នាក់ ប៉ុន្តែមិនមានការបញ្ជាក់ពីតម្លៃសំបុត្រចូលទស្សនាទេ។ ការបើកដំណើរនេះ ស្របពេលដែល សីតុណ្ហភាពនៅខាងក្រៅទីក្រុង Harbin បានឡើងកម្តៅ ខណៈពេលដែលសួនកម្សាន្តនេះ មានសីតុណ្ហភាពត្រជាក់ ចន្លោះពី ដក៨ ដល់ ដក១២ អង្សារសេ។

ឧទ្យានមួយនេះ គ្របដណ្តប់លើផ្ទៃដី ជិត២៤០០០ម៉ែត្រការ៉េ ហើយទឹកកក ដែលប្រើក្នុងការ សាងសង់ ត្រូវបានយកចេញពីទន្លេ Songhua ដែលមានបរិមាណទឹកកកសរុប ២ ម៉ែត្រគូប។ មនុស្ស១ម៉ឺននាក់បានរួមគ្នាបង្កើតសួននេះឡើង។

ទីក្រុង Harbin តែងតែមានពិធីបុណ្យព្រិល និងទឹកកក ប្រចាំឆ្នាំ តាំងពីឆ្នាំ១៩៩៩ ដោយដោយបានទាក់ទាញទេសចររាប់ម៉ឺននាក់ មកពីប្រទេសចិន និងកន្លែងផ្សេងៗទៀត ប៉ុន្តែ សួនថ្មីនេះ មានគោលបំណង ពង្រីករដូវទេសចរណ៍របស់ទីក្រុង និងប្រែក្លាយវា ទៅជាគោលដៅ ពេញមួយឆ្នាំ តែម្តង៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner