ភោជនីដ្ឋានដំណើរការដោយ AI ដំបូងបំផុតរបស់ពិភពលោក បើកដំណើរការ

អាមេរិក៖ ដំបូងបំផុតក្នុងពិភពលោក មានភោជនីយដ្ឋាន ដែលដំណើរការដោយមនុស្សយន្តប្រើបច្ចេកវិទ្យា AI បានបើកដំណើរការហើយនៅ រដ្ឋកាលីហ្វ័រញា របស់សហរដ្ឋអាមេរិក។ ហាងអាហារសម័យទំនើបនេះ មានឈ្មោះថា CaliExpress By Flippy។ នេះបើតាមការចេញផ្សាយរបស់ Tech Dad។

ភោជនីយដ្ឋាននេះបានបង្ហាញមនុស្សយន្ត Flippy ធ្វើអាហារ fast-food ដូចជា ប៊ឺហ្គឺ និងដំឡូងបំពង ផ្តល់ជូនតាមការបញ្ជាទិញ។ បង្កើតឡើងដោយការសហការគ្នា រវាងក្រុមហ៊ុន Cali Group, Miso Robotics និង PopID សេវាកម្មនេះ មានគោលបំណងធ្វើបដិវត្តការទទួលទានអាហារ ជាមួយនឹងការបញ្ជាទិញដោយស្វ័យប្រវត្តិ និងដំណើរការចម្អិនអាហារដោយមនុស្សយន្ត។ យ៉ាងណាមិញ នៅតែមានបុគ្គលិកជាមនុស្សពិតធ្វើការជាមួយមនុស្សយន្ត។

នាយកប្រតិបត្តិក្រុមហ៊ុន Miso Robotics លោក Rich Hull បានប្រាប់ កាលពីសប្តាហ៍មុនថា នៅខែក្រោយ ម៉ាកយីហោអាហារល្បីៗ កាន់តែច្រើនទៀត នឹងប្រើមនុស្សយន្តចម្អិនអាហារ។ គេរំពឹងផងដែរថានឹងគេនឹងធ្វើបច្ចុប្បន្នភាព Robot AI ជំនាន់ក្រោយៗ ដែលអាចមានទំហំតូច និងលឿន ជាងនេះពីរដង។

លោក Rich Hull បញ្ជាក់ថា ការប្រើមនុស្សយន្ត ជាឱកាសរកចំណូលដ៏ច្រើនសម្រាប់ភោជនីយដ្ឋាន៕
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner