១ថ្ងៃ! ព្យុះភ្លៀងសម្លាប់មនុស្ស ៣៥នាក់ នៅអាហ្វហ្គានីស្ថាន

បរទេស៖ មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ចំនួន៣៥នាក់បានស្លាប់ និង ២៣០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃចន្ទ បន្ទាប់ពីមានព្យុះភ្លៀង នៅភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន។

លោក Quraishi Badloon ប្រធាននាយកដ្ឋានព័ត៌មាន និងវប្បធម៌ ប្រចាំខេត្ត Jalalabad បានប្រាប់ AFP ថា «ព្យុះភ្លៀង បានកើតមាននៅក្នុងខេត្តមួយនេះ និងស្រុកមួយចំនួននៃខេត្ត Nangarhar កាលពីល្ងាចថ្ងៃចន្ទ»។ លោកបាននិយាយថា អ្នកស្លាប់និងរបួស រងគ្រោះពីការដួលរលំដើមឈើ, ជញ្ជាំង និងដំបូលផ្ទះ របស់ប្រជាជន។ លោកបានបន្តថា ចំនួនអ្នកស្លាប់និងរបួស អាចនឹងកើនឡើង។ អាជ្ញាធរបានអះអាងថា ផ្ទះចំនួន ៤០០ខ្នង បានរងការខូចខាត ខណៈដែលមានការដាច់ចរន្តអគ្គិសនី នៅក្នុងខេត្ត Jalalabad។

សោកនាដកម្មនេះ បានកើតឡើង បន្ទាប់ពីទឹកជំនន់ភ្លាមៗ បានសម្លាប់មនុស្សរាប់រយនាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីខែឧសភា និងបានលិចលង់ដីកសិកម្ម ៨០ភាគរយ។ ជាប្រទេសក្រីក្របំផុតមួយ ក្នុងពិភពលោក អាហ្វហ្គានីស្ថានត្រូវបានប៉ះពាល់យ៉ាងខ្លាំង ចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ហើយនៅឆ្នាំនេះ និទាឃរដូវ ប្រែខុសពីធម្មតា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner