ត្រចៀករុំបង់! លោក Trump ចូលរួមសមាជរបស់បក្សសាធារណរដ្ឋ
អត្ថបទដោយ៖
លន់ សារ៉ាត
អាមេរិក៖ តាមការគ្រោងទុក អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ពាក់បង់ រុំត្រចៀក បានទៅចូលរួមសន្និបាតជាតិ របស់គណបក្សសាធារណរដ្ឋ នៅក្នុងទីក្រុង Milwaukee ដែលជាការបង្ហាញខ្លួនលើកដំបូង ចាប់តាំងពីត្រូវបានរងរបួស អំឡុងការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃសៅរ៍មុន។
លោក Donald Trump បានទៅដល់វេទិនា នាព្រឹកថ្ងៃអង្គារ ម៉ោងនៅកម្ពុជា ឬ យប់ថ្ងៃចន្ទ ម៉ោងនៅអាមេរិក។ លោក Trump ទទួលបានការអបអរសាទរពីអ្នកគាំទ្រ ជាខ្លាំង ហើយសមាជនេះ ត្រូវបានរំពឹងថា អាចនឹងប្រកាសជាផ្លូវការ អំពីបេក្ខភាពលោកត្រាំ តំណាងឲ្យគណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្រោយការបាញ់ប្រហារភ្លាមៗ គណបក្សបានចេញសេចក្តីថ្លែងការណ៍ថា លោក Trump នៅតែចូលរួមសន្និបាតនេះ ដើម្បីជំរុញឲ្យលោក ធ្វើជាប្រធានាធិបតី ទី៤៧ របស់សហរដ្ឋអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ