អភិបាលខេត្តស្ទឹងត្រែងថ្មី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លេីកដំបូង ដេីម្បីដាក់ចេញនូវទិសដៅអាទិភាពការងារចំនួន ៥ ចំណុច ៖
១. ពង្រឹងក្រមសីលធម៌វិជ្ជាជីវ:មន្រ្តីរាជការ ដោយណែនាំឱ្យរៀបចំការគោរពទង់ជាតិនៅរៀងរាល់ព្រឹកថ្ងៃចន្ទ
២. អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹងបំផុតនូវលក្ខណៈសម្បត្តិទាំង ៧យ៉ាង ពិសេសគឺ ការចាត់វិធានការលេីក្រុមក្មេងទំនេីង និងការលេងល្បែងសុីសងគ្រប់ប្រភេទ
៣. ពង្រឹងអភិបាលកិច្ចល្អ ដោយទទួលយកសំណូមពរ និងរកដំណោះស្រាយឱ្យបានទាន់ពេលវេលាអំពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
៤. ជំរុញទេសចរណ៍ផ្សារភ្ជាប់ទឹកដី ការកែលម្អសួនច្បារនិងកន្លែងទេសចរណ៍ ផ្សព្វផ្សាយអំពីសម្រស់មូលដ្ឋាន និងមុខម្ហូបប្រចាំតំបន់ ព្រមទាំងមិនអនុញ្ញាតឱ្យផ្សព្វផ្សាយផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រឿងស្រវឹងតាមទីសាធារណ:
៥. ជំរុញការនាំចេញនៅនឹងកន្លែង ដោយលេីកទឹកចិត្ត និងជំរុញការដាំដុះជុំវិញផ្ទះ និងចិញ្ជឹមសត្វ ដេីម្បីផ្តត់ផ្គង់ជីវភាពគ្រួសារ និងនៅក្នុងមូលដ្ឋាន ព្រមទាំងទប់ស្កាត់ការនាំចូលចំណីខូចគុណភាព និងឱសថក្លែងក្លាយតាមច្រកព្រំដែន។
១៥ កក្កដា ២០២៤
#ams1minute