ក្នុងកិច្ចប្រជុំត្រួតពិនិត្យកិច្ចការដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរីឱ្យដឹងថា មកទល់ពេលនេះ
អត្ថបទដោយ៖
AMS OneMinute
ខេត្តមណ្ឌលគីរីបានកំណត់តំបន់វិនិច្ឆ័យរួច និងបានចុះវាស់វែងស្រង់ទិន្នន័យក្បាលដី សរុបចំនួន ៥៥ ១១៧ ក្បាលដី
- ដីប្រមាណជិត ៦ ០០០ ក្បាលដី ទំហំជាង
៣០ ០០០ ហិកតា ដែលមានការពាក់ព័ន្ធ ក្រសួងបាននឹងកំពុងពិភាក្សា និងរកដំណោះស្រាយ។ - ការចុះបញ្ជីដីរដ្ឋរួចបាន ចំនួន ២១១ បណ្ណ ក្នុងទំហំសរុប ៣០៦ ៣៩០ ហិកតា ក្នុងនោះរួមមាន៖ សម្បទានដីសេដ្ឋកិច្ចចំនូន ២០ ទីតាំង ទំហំ ១២២ ៧០៩ ហិកតា ស្ថានីយ៍ស្តារព្រៃឈើ ចំនួន ២ ទីតាំង ទំហំ ៩ ១០០ ហិកតា និងក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំព្រិច ចំនួន ៤ ទីតាំង ទំហំ ១៧៤ ៥៨១ ហិកតា គិតត្រឹមថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ
- ការដោះស្រាយវិវាទដីធ្លីមាន ៥៩ ករណី ដោះស្រាយបញ្ចប់បាន ១៩ ករណី ករណីជាសមត្ថកិច្ចរបស់តុលាការមាន ៦ ករណី និងកំពុងដោះស្រាយ ៣៤ ករណី ដែលនៅសេសសល់។
- ការរៀបចំប្លង់គោលខេត្តមណ្ឌលគីរីកំពុងដំណើរការ
១៦ កក្កដា ២០២៤
#ams1minute