ជំនាញជលផលខេត្តកំពង់ចាមបង្ក្រាបបទល្មើសនេសាទ, ចំណែកជនល្មើសគេចខ្លួនបាត់

កំពង់ចាម៖ ខណៈកម្ពុជាកំពុងស្ថិតក្នុងរដូវបិទនេសាទ ខណ្ឌ​រដ្ឋ​បាលជលផលកំពង់ចាម កាលពីព្រឹកថ្ងៃទី១៧ខែកក្ដដា ឆ្នាំ២០២៤​សហការជាមួយអា​ជ្ញាធរស្រុក​កំពង់សៀម កម្លាំង​អធិការដ្ឋាននគរបាលស្រុក និងកម្លាំងសហគមន៍នេសាទ​វិហារធំ បានចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផល ជាក់ស្ដែង​ចំនួនបីករណី ដោយធ្វើការរុះរើនិងកាប់បំផ្លាញ​ចោលវត្ថុតាង នៃបទល្មើសជលផល នៅនឹងកន្លែងកើតហេតុ ។

ប្រភពបញ្ជាក់ថា ការបង្រ្កាបស្ថិតនៅចំណុចកំពង់ខ្លាញ់​ ,ចំណុចបឹងអញ្ចាញនិង ចំណុច​ជ្រោយតាព្រោង នៃ​ស្រុកកំពង់សៀម​ ។ឧបករណ៍ដែលបង្ក្រាបបាន​រួម​មាន​លូ​ស្បៃមុងសរុប ចំនួនប្រាំបួនមាត់, របាំងស្បៃមុងសរុបប្រវែង ៣១៤ម៉ែត្រ ,បង្គោល​​សរុប ចំនួន១០៥ដើម ,ទូកស្មាច់មួយ និងចាក់លែងកូនត្រីចម្រុះទម្ងន់​  ៣,៥គីឡូ។

ក្រោយបង្ក្រាបកម្លាំងជំនាញជលផលបានដឹកជញ្ចូន​ឧបករណ៍នេសាទខុសច្បាប់ទាំងនេះមកដុតបំផ្លាញចោល​ ។រីឯជនសង្សយ័ បានដឹងខ្លួនជាមុន​រត់គេចខ្លួន​បាត់៕
ដោយ៖លី ពៅ

ads banner