ព្រះមហាក្សត្រខ្មែរទទួលសារតាំង «អ្នកចម្បាំងចចក» (Video Inside)

ឯកអគ្គរដ្ឋទូតថ្មីរបស់សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក វ៉ាង វិនប៊ិន បានអញ្ជើញថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីថ្វាយសារតាំងថ្ងៃទី១៧កក្កដា បានធ្វើនៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

លោក Wang Wenbin ដែលជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានគេដាក់ឈ្មោះលោកថា ជា «អ្នកចម្បាំងចចក» ដោយសារតែសម្តីដ៏ម៉ឺងម៉ាត់ របស់លោកហ៊ាននិយាយ រិះគន់ និងវាយប្រហារដាក់លើបណ្តាប្រទេសលោកខាងលិច និងប្រទេសជប៉ុន ក្នុងរយៈពេល ៤ឆ្នាំ ដែលលោកជាមន្ត្រីនាំពាក្យ នៅក្នុងក្រសួងការបរទេសចិននោះ។

ads banner