សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កក្កដា ២០២៤

១. ឆមាសទី១ ឆ្នាំ២០២៤ កំពង់ស្ពឺ និងស្វាយរៀង ជាខេត្តទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដោយកំពង់ស្ពឺទទួលបាន ៤៣គម្រោង និងស្វាយរៀងទទួលបាន ៤០គម្រោង – AMS Economy

២. ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ២១៥លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង១៤% – FN

៣. ៥ខែ ឆ្នាំ២០២៤ កម្ពុជា នាំចេញបង្កងប៉ាករស់ ២,៥តោន អន្ទង់ ០.២០តោន និងកំពិសបង្កកជាង ៣៥តោនទៅទីផ្សារចិន – ខ្មែរថាមស៍

៤. រដ្ឋាភិបាលអាល្លឺម៉ង់ គ្រោងដកគ្រឿងបន្លាស់របស់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន – Xinhua

៥. លោក Donald Trump ថា តៃវ៉ាន់គួរតែបង់លុយឱ្យអាមេរិក សម្រាប់ថ្លៃជួយការពារប្រឆាំងចិន – AFP

#ams1minute

ads banner