ក្រសួងសុខាភិបាលដាស់តឿនការប្រុងប្រយ័ត្នជម្ងឺគ្រុនឈាម ខណៈវដ្តផ្ទុះជម្ងឺឈានមកដល់ (Video Inside)

ការផ្ទុះឡើងនូវជម្ងឺគ្រុនឈាមក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បានកើនឡើងជាង ១៥ភាគរយ ខណៈឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃវដ្តវិលជុំការផ្ទុះរយៈពេល៥ឆ្នាំម្តង។

ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមរូបលោក លាង ឫទ្ធា បានពន្យល់ថា ការកើនឡើងករណីជំងឺគ្រុនឈាមក្នុងឆ្នាំនេះ គឺដោយសារវដ្ដនៃការផ្ទុះជំងឺគ្រុនឈាម ដែល ៥ឆ្នាំមុននេះ គឺជាឆ្នាំ២០១៩។

យោងតាមតួលេខឆ្នាំ២០១៩ គឺនៅក្នុងខែកក្កដាដូចគ្នានេះ តួលេខអ្នកកើតជម្ងឺគ្រុនឈាម មានចំនួន ២ម៉ឺន ១ពាន់ ១៣០ករណី និងមានមនុស្សស្លាប់ ២៥នាក់ ប៉ុន្តែនៅឆ្នាំ២០២៤ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ជំងឺគ្រុនឈាមមានតែជាង ៦ពាន់ ៧០០ករណី តែប៉ុណ្ណោះ។ ជំងឺគ្រុនឈាម គឺជាជម្ងឺដែលបង្កឡើងដោយសត្វមូសខ្លាញី ដែលខាំបឺតឈាម ចម្លងមេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

លោកវេជ្ជបណ្ឌិត លាង ឫទ្ធា បានបញ្ជាក់ថា មួយរយៈចុងក្រោយបន្ទាប់ពីចូលដល់រដូវមានភ្លៀងធ្លាក់ចូលមកដល់, ជំងឺគ្រុនឈាមមានការកើនឡើងខ្លាំង នៅបណ្តាខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាមជាដើម។

ads banner