មនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៦ខែដើមឆ្នាំ កើនឡើង ៥ភាគរយ (Video Inside)

ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានឱ្យដឹងថា មនុស្សជិត ៨០០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ។

ប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់នូវតួលេខគ្រោះថ្នាក់តាមដងផ្លូវនេះ នារសៀលថ្ងៃទី១៦ ខែកក្កដា ក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយបញ្ជាក់ថា តាមរយៈតួលេខគ្រោះថ្នាក់ចរាចរណ៍ ដែលមានមនុស្សស្លាប់នេះ មានការកើនឡើងប្រមាណ ៥ភាគរយ។

ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានកើតឡើង ១ពាន់ ៥២០លើក មានអ្នកស្លាប់ចំនួន ៧៩៣នាក់, កើនឡើង ៣៧នាក់។ ក្នុងចំណោមអ្នកស្លាប់សរុបមាន ៧៥ភាគរយ គឺជាអ្នកជិះម៉ូតូ …ចំណែកអ្នករបួសមានចំនួន ២ពាន់ ៧២នាក់កើនឡើង ៤៤នាក់ ស្មើនឹង ២ភាគរយ។

ads banner