នាយករដ្ឋមន្ត្រី ៖ បងប្អូនត្រូវដឹងថា វិស័យទេសចរណ៍ មានការចែកជារដូវកាល

សៀមរាប៖ សម្តេចធិបតី បានគូសបញ្ជាក់ឆ្លើយតបនឹងការលើកឡើង​ថ្មីៗ​នេះថា ទេសចរណ៍នៅសៀមរាបស្ងាត់! សម្ដេចថា បងប្អូនត្រូវដឹងថា វិស័យ​ទេសចរណ៍ មានការចែកជារដូវកាល គឺមានរដូវភ្ញៀវច្រើន រដូវភ្ញៀវ​មធ្យម និងរដូវភ្ញៀវតិច ព្រោះភ្ញៀវទេសចរអន្តរជាតិ ក៏មានថ្ងៃវិសម្សកាលរបស់​គេ ដែលត្រូវដើរលេងកម្សាន្ត និងថ្ងៃគេធ្វើការ ដែលនេះជាកត្តាជាក់ស្តែង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ល្ងាចមិញ ខ្ញ៉ំលួចចូលទៅ PUB Street ខេត្តសៀមរាប ដើម្បីមើលស្ថានភាពជាក់ស្តែង ក្រោយពីមានការលើកឡើងថ្មីៗនេះថា ស្ងាត់ទេសចរណ៍ ។

សម្តេច ថា តាមរយះការចុះផ្ទាល់ ព្រមទាំងការជួបជាមួយអ្នកលក់ដូរនៅ Pub Street ។ បើតាមសំដីរបស់អ្នកលក់ដូរ ក្នុងរយៈពេលខែ ៦នេះ ស្ងាត់បន្តិច តែសំរាប់ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ មានភ្ញៀវគ្រាន់បើ ។

សម្តេចធិបតី បានបន្តថា ល្ងាចមិញ សម្តេច បានអញ្ជើញអ្នកគ្រប់គ្រងតាមហាងទាំងតូច ទាំងធំ នៅតំបន់ Pub Street ដើម្បីទទួលយកព័ត៌មានពីអ្នកគ្រប់គ្រងតាមហាង ។ សម្តេច ថា កាចុះផ្ទាល់ មិនមែនជាការមិនទុកចិត្តមន្រ្តី រាយការណ៍តួរលេខទេសចរណ៍នោះទេ ប៉ុន្តែជាការផ្ទៀងផ្ទាត់ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅឆ្នាំទី១ នៃការកាន់តំណែង​របស់សម្ដេច ជានាយករដ្ឋមន្រ្ដីនេះ សម្ដេច យកចិត្តទុកដាក់ខ្លាំង លើការ​រៀបចំរចនាសម្ព័ន្ធតាមក្រសួង-ស្ថាប័ន និងជំនួបនានានៅក្រៅប្រទេស ប៉ុន្ដែចាប់ពីឆ្នាំទី២ ទៅ សម្ដេចនឹងចុះទៅដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ហើយការចុះទៅនេះ នឹងមិនប្រាប់ឱ្យដឹងមុនឡើយ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner