លោក Lam ក្លាយជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

ហាណូយ៖ ប្រធានាធិបតីវៀតណាម លោក To Lam ត្រូវបានតែងតាំង ឲ្យធ្វើជា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជំនួសលោក Nguyen Phu Trong ដែលមានបញ្ហាសុខភាព។

យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យនយោបាយគណបក្ស បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ការផ្លាស់ប្តូរភារកិច្ចនេះគឺដើម្បីផ្តល់អាទិភាព សម្រាប់លោក Nguyen Phu Trong វ័យ៨០ឆ្នាំ ផ្តោតលើការព្យាបាលជំងឺ ឲ្យបានដិតដល់។

លោក Trong បានកាន់តំណែងមួយនេះ ចាប់តាំងពីឆ្នាំ២០១១ ហើយដំបូងឡើយ គ្រោងថា នឹងបញ្ចប់អាណត្តិទី៣ នៅឆ្នាំ២០២៦។

លោក Lam អាយុ ៦៧ឆ្នាំ បានបម្រើការ ជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ មុនពេលត្រូវបានបោះឆ្នោត ឱ្យធ្វើជាប្រធានាធិបតី បន្ទាប់ពីយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ធំមួយ បានបង្ខំឱ្យអតីតប្រធានាធិបតី Vo Van លាលែងពីតំណែង។

មនុស្សរាប់ពាន់នាក់ រួមទាំង រដ្ឋាភិបាលជាន់ខ្ពស់ និងមេដឹកនាំធុរកិច្ច បាននិងកំពុងត្រូវបានកាត់ទោស ក្នុងការបង្ក្រាបអំពើពុករលួយ ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្ថិតក្រោមការដឹកនាំរបស់លោក Trong នាពេលប៉ុន្មានឆ្នាំ ចុងក្រោយមកនេះ។

ក្រុមអ្នកវិភាគ បាននិយាយថា លោក Lam ដែលជាអនុប្រធានគណៈកម្មាធិការជាតិ ទទួលបន្ទុកដឹកនាំការប្រឆាំងអំពើពុករលួយ បានប្រើអាវុធស៊ើបអង្កេត ដើម្បីចាត់ការលើអ្នកនយោបាយ ពាក់ព័ន្ធនឹងរឿងពុករលួយ។ ក្នុងសុន្ទរកថាលើកដំបូង ក្នុងនាមជាប្រធានាធិបតី លោក Lam បាននិយាយថា លោកប្តេជ្ញាចិត្តប្រឆាំងនឹងអំពើពុករលួយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner