ប៉ារីស៖ ឡានបុករះចូលហាងកាហ្វេ ស្លាប់និងរបួស៧នាក់

ប៉ារីស៖ អតិថិជនម្នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿង ត្រូវបានគេបើកចូលទៅបុករះ ក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃពុធ។

មន្ត្រីបានបន្ថែមថា ដំបូងឡើយ អ្នកបើកបរបានរត់គេចខ្លួន ពីកន្លែងកើតហេតុ នៅចំណុចសង្កាត់ទី២០ នៃទីក្រុងប៉ារីស ប៉ុន្តែ ក្រោយមក ត្រូវបានចាប់ខ្លួនវិញ។

ជាជំហានដំបូង ប្រភពប៉ូលីសបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អាចជាគ្រោះថ្នាក់ចរាចរណ៍ ធម្មតា ហើយថា អ្នកជិះក្នុងឡានម្នាក់ មានជាតិអាកុល ក្នុងខ្លួន ប៉ុន្តែ មិនបញ្ជាក់ពីស្ថានភាពអ្នកបើកបរទេ។ ស្ថានភាព និងឈ្មោះហាងកាហ្វេ ក៏មិនត្រូវបានបញ្ជាក់ដែរ។

ក្រុមស៊ើបអង្កេតបាននិងកំពុងស្វែងរកមូលហេតុពិតប្រាកដ នៃការនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដ៏កម្របែបនេះ។ បារាំងកំពុងតែមានការប្រុងប្រយ័ត្ន ផ្នែកសុវត្ថិភាពខ្ពស់ មុនការប្រកួតកីឡាអូឡាំពិក ដែលនឹងត្រូវចាប់ផ្តើម នៅទីក្រុងប៉ារីស រយៈពេល៩ថ្ងៃ ឆាប់ៗនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner