វៀតណាមទទូចឲ្យការពារពលរដ្ឋខ្លួន នៅប្រទេសថៃ

ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើឱ្យក្រសួងការបរទេស សហការយ៉ាងជិតស្និទ្ធ ជាមួយភាគីថៃ ស៊ើបអង្កេត និងការពារពលរដ្ឋខ្លួន បន្ទាប់ពីការស្លាប់ពលរដ្ឋវៀតណាម៦នាក់ នៅក្នុងសណ្ឋាគារមួយ នាទីក្រុងបាងកក នេះបើតាម VEexpress ចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ។

នាយករដ្ឋមន្ត្រីបានស្នើឱ្យការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ពលរដ្ឋវៀតណាម និងផ្តល់ព័ត៌មានថ្មីៗ អំពីករណីនេះ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជន។

ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ Chulalongkorn នៃប្រទេសថៃ កាលពីថ្ងៃទី១៧ កក្កដា បានបញ្ជាក់ថា អ្នកទាំង៦នាក់បានស្លាប់ ដោយសារការពុលសារធាតុ ស៊ីយ៉ានុដ។ តំណាងមន្ទីរពេទ្យ បានប្រាប់អ្នកយកព័ត៌មានថា សាកសព បានបង្ហាញពីដាននៃសារធាតុគីមីប្រភេទនេះ ដោយបបូរមាត់ មានពណ៌ស្វាយ បង្ហាញពីកង្វះអុកស៊ីសែន៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner