IMF ព្យាករថា សេដ្ឋកិច្ចហ្វីលីពីននឹងស្ទុះលឿនជាងគេក្នុងប្លុកអាស៊ាន

ម៉ានីល៖ ហ្វីលីពីននឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ាន និងលឿនបំផុតទីពីរនៅតំបន់អាស៊ីក្នុងពេលពីរឆ្នាំខាងមុខទៀត។ នេះបើយោងតាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយបង្អស់ ដែលចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

ផ្អែកតាមការធ្វើបច្ចុប្បន្នភាពទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួន IMF បានរក្សាការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសហ្វីលីពីននៅក្នុងចំនួន ៦ភាគរយនៅឆ្នាំ ២០២៤នេះ ដែលគាំទ្រដោយការកើនឡើងនៃការចំណាយក្នុងស្រុក និងអត្រាអតិផរណា ដែលវិលរកសភាពដើម។ តួលេខនេះគឺខ្ពស់ជាងគេក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងខ្ពស់បំផុតទីពីរ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ី។ ឥណ្ឌានឹងមានកំណើនខ្ពស់លំដាប់ទី១ ដែលមានចំនួន ៧ភាគរយ។

សេដ្ឋកិច្ចហ្វីលីពីនត្រូវបានគេព្យាករណ៍ថា នឹងដើរលឿនជាង ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហើយក៏វ៉ាដាច់ កូរ៉េខាងត្បូង និងជប៉ុន ផងដែរ។

សម្រាប់ឆ្នាំ ២០២៥ IMF រំពឹងថា សេដ្ឋកិច្ចហ្វីលីពីននឹងកើនឡើង ៦.២ភាគរយ ខណៈគោលដៅកំណើននេះ នឹងលឿនបំផុតនៅក្នុងចំណោមសមាជិកអាស៊ាន និងលឿនបំផុតលំដាប់ទីពីរក្នុងចំណោមប្រទេសនៅតំបន់អាស៊ី ពោលគឺនៅនៅពីក្រោយប្រទេសឥណ្ឌា ដែលមានចំនួន ៦.៥ភាគរយ៕

ប្រភព: philstar ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner