អូស្ត្រាលីប្រើម៉ាស៊ីនយន្តសង់ផ្ទះ

កង់បេរ៉ា៖ គ្រឿងម៉ាស៊ីន ធ្វើការជំនួសមនុស្សបានកាន់តែច្រើន។ នៅប្រទេសអូស្ត្រាលី គេប្រើគ្រឿងយន្ត Hadrian X ដែលមានតម្លៃ ២លានដុល្លារ រៀបឥដ្ឋធ្វើជញ្ជាំងផ្ទះ។

គ្រឿងយន្តនេះអាចដំឡើងជញ្ជាំងផ្ទះទាំងមូលត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។ ក្រុមហ៊ុន Fastbrick Robotics (FBR) ដែលជាអ្នកបង្កើតម៉ាHadrian X អះអាងថា គ្រឿងយន្តនេះអាចដំរាបឥដ្ឋខ្នាតធំចំនួន ៥០០ដុំ ដោយប្រើពេលត្រឹមតែមួយម៉ោង។

Hadrian X មានរូបរាងស្រដៀងឡានដឹកទំនិញ ដែលមានភ្ជាប់ជាមួយដៃមនុស្សយន្ត និងមានប្រវែងប្រហែល ៣២ម៉ែត្រ ដែលអនុញ្ញាតឱ្យវាអាចសាងសង់សំណង់មានកម្ពស់បីជាន់។ គ្រឿងយន្ត Hadrian X ត្រូវបានគេដាក់សាកល្បងប្រើប្រាស់នៅក្នុងរដ្ឋ Florida។

ប្រសិនបើគ្រឿងយន្តនេះដំណើរការរលូន ក្រុមហ៊ុនទាំងពីរនឹងបង្កើតកិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយ ដែល FBR នឹងក្លាយជាអ្នកផ្តល់សេវាកម្ម សង់អាគារផ្តាច់មុខរបស់ CRH Ventures នៅសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការទិញមនុស្សយន្ត Hadrian X រហូតដល់ ៣០០គ្រឿងពី FBR ដើម្បីប្រើប្រាស់បង្កើតសហគមន៍ ដែលបង្កើតដោយមនុស្សយន្តទាំងមូល៕ ប្រភព: newatlas ប្រែសម្រួលដោយ: ឈឹម ទីណា ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner