កូនសត្វក្រពើភ្នំ ៦០ក្បាល ញាស់ចេញពីសំបុកនៅក្នុងសួនឧទ្យានជាតិជួរភ្នំក្រវាញ (Video Inside)

កូនសត្វក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យ ក្រោយការប្រទះឃើញពងរបស់វា ៥សំបុក នៅក្នុងសួនឧទ្យានជាតិជួរភ្នំក្រវាញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិថ្ងៃទី១៨ ខែកក្កដា សំបុកក្រពើភ្នំចំនួន ៥សំបុកនោះ ត្រូវបានរកឃើញតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤។

សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់ ដែលក្នុងនោះពងមានលទ្ធភាពបង្កកំណើត មានចំនួន ៦៦គ្រាប់ ដែលជាចំនួនសម្បុកពងកូនច្រើនបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។

ជាលទ្ធផលកូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យ ក្នុងចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ការរកឃើញសំបុកក្រពើភ្នំនេះ បានបង្ហាញថា តំបន់ក្នុងសួនឧទ្យានជាតិជួរភ្នំក្រវាញ គឺជាជម្រកដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្ដីសង្ឃឹមដល់ការកើនឡើង នៃប្រភេទសត្វនេះ នៅក្នុងធម្មជាតិ។

ads banner