ឃាត់ខ្លួនបុរសអាយុ៤០ឆ្នាំដែលប្រមាថព្រះមហាក្សត្រ (Video Inside)

បុរសម្នាក់អាយុ៤០ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទប្រមាថព្រះមហាក្សត្រ។ ជនសង្ស័យឈ្មោះ អ៊ុក ភក្តី ស្នាក់នៅផ្ទះជួល ផ្លូវលំ នៃភូមិដំណាក់ធំបួន សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវគេរាយការណ៍ បាននិយាយប្រមាថព្រះមហាក្សត្រខ្មែរ ដោយសម្តីជះកំហឹងថា មិនបានជួយដោះស្រាយបញ្ហាដល់រូបគាត់។

មាត្រា៧ នៃរដ្ឋធម្មនុញ្ញ បានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។

ពាក្យសម្តីប្រមាថរបស់បុគ្គលរូបនោះ ត្រូវបណ្តាញសង្គម Tik Tok បានបង្ហោះតាមបណ្តាញសង្គមបញ្ជាក់ថា បានប្រព្រឹត្តនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨និង៤នាទីព្រឹកនៅ ចំណុចស្តុបអាងទឹកអូឡាំពិក សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។

បុរសនោះបានរត់គេចខ្លួនក្រោយហេតុការណ៍ប្រមាថនោះរួច និងរហូតដល់ល្ងាចម៉ោង៦ ថ្ងៃទី១៧កក្កដា គាត់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្លូវ២១៧ ភូមិដំណាក់ធំ៤ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ads banner