កម្ពុជាប្រគល់អដ្ឋិធាតុទាហានវៀតណាមនៅស្វាយរៀង (Video Inside)

អត្ថបទដោយ៖
ឆាយ រត្ថា

អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចំនួន ១២៥អដ្ឋិធាតុ ត្រូវបានប្រគល់ជាលើកទី២៣ នៅក្នុងពិធីមួយនាព្រឹកថ្ងៃទី១៨កក្កដា នៅក្នុងខេត្តស្វាយរៀង។

អដ្ឋិធាតុទាំង១២៥នេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងខេត្តឡុងអាន របស់វៀតណាម ជាមួយនឹងខេត្តបីរបស់កម្ពុជា គឺខេត្តស្វាយរៀង, ប៉ៃលិន និងបាត់ដំបង។

ពិធីប្រគល់អដ្ឋិធាតុនេះ បានធ្វើនៅចំណុចច្រកទ្វារអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប នៃព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មីស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ដោយមានការចូលរួមពីអភិបាល និងតំណាងខេត្តទាំងបី របស់កម្ពុជា និងថ្នាក់ដឹកនាំខេត្តឡុងអាន នៃប្រទេសវៀតណាម។

ក្នុងចំណោមអដ្ឋិធាតុទាំង១២៥ អដ្ឋិធាតុ ៨១ រកឃើញនៅប៉ៃលិន, ៤៣ នៅបាត់ដំបង និង ១ រកឃើញនៅស្វាយរៀង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner