សុន្ទរកថាដំបូង! លោក Trump ៖ ខ្ញុំដឹងមុនថា មានគេបាញ់

អាមេរិក៖ អំឡុងការថ្លែងសារ ជាលើកដំបូង តាំងពីត្រូវបានគេបាញ់ប្រហារ លោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោកបានដឹងមុនថា មានគេវាយប្រហារលោក។

អំឡុងមហាសន្និបាត របស់បក្សសាធារណៈរដ្ឋ នៅទីក្រុង Milwaukee នៅថ្ងៃសុក្រនេះ លោក Donald Trump បាននិយាយ «ខ្ញុំបានដឹងភ្លាមៗថា វាជាបញ្ហាធ្ងន់ធ្ងរណាស់ ដែលថា យើងកំពុងរងការវាយប្រហារ ប៉ុន្តែ តាមវិធីជាក់លាក់មួយ ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាព ពីព្រោះខ្ញុំមាន ព្រះ នៅខាងខ្ញុំ»។

លោក ដូណាល់ ត្រាំ បាននិយាយទៀតថា សហរដ្ឋអាមេរិកមិនត្រូវ ដាក់ទោសទណ្ឌចំពោះភាពមិនចុះសម្រុងគ្នា ឬបង្អាប់ បង្អួត ការមិនចុះសម្រុង ផ្នែកនយោបាយ នោះទេ។

បេក្ខភាពប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ ដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើន ក្នុងសំណុំរឿងព្រហ្មទណ្ឌ រូបនេះ បាននិយាយថា «ត្រូវសង្គ្រោះលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រជាជន នៃប្រទេសរបស់យើង» ហើយបន្ថែមទៀតថា លោកមិនបានគំរាមកំហែងដល់ប្រជាធិបតេយ្យទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner