សិប្បកម្មកែច្នៃផលិតផលជលផល នៅខណ្ឌឫស្សីកែវ ចាប់ផ្តើមសាកល្បង បញ្ចេញទៅ លក់នៅក្រៅប្រទេស

(ភ្នំពេញ)៖ តាមរយៈការបានទទួលឧបករណ៍កាន់តែទំនើបឡើង និងពិសេស បានទទួលវិញ្ញាបនប័ត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) រួចមកនោះ សិប្បកម្មយូនីកា ដែលមានទីតាំងនៅខណ្ឌឬស្សីកែវ ក្នុង រាជធានីភ្នំពេញក្រៅពីលក់ក្នុងប្រទេស ហើយនាពេលនេះបានសាកល្បង នាំទៅលក់ ប្រទេសនូវែហ្សូឡង់ និងកូរ៉េបន្ថែមទៀត ។

បើតាមអ្នកស្រី ឡឹប ម៉ារី ម្ចាស់សិប្បកម្ម កែច្នៃត្រី យូនីកា បានឱ្យដឹងថា ក្នុងជំហ៊ានដំបូងនេះ សិប្បកម្មអ្នកស្រីសាកល្បងនាំចេញទៅលក់ ប្រទេស នូវែហ្សូឡង់ និងកូរ៉េ ។ នាពេលនេះកំពុងតែបោះជំហ៊ានបន្ថែមទៀត សម្រាប់ នាំចេញទៅលក់ទីផ្សារក្រៅប្រទេសកាន់តែច្រើនឡើងថែមទៀត ពិសេសស ហគមអឺរ៉ុបតែម្តង។

ជាមួយកំណើនការលក់នេះដែរ អ្នកស្រី ឡឹប ម៉ារីបានឱ្យដឹងដែរថា៖ការរីក ចម្រើ នៃអាជីវកម្មនេះដែរដោយសារ គម្រោង CAPFISH-Capture ដែលជា ស្ពានមួយសំខាន់សម្រាប់ជួយរុញច្រានឱ្យសិប្បកម្មអ្នកស្រីអាចពង្រីកអាជីវកម្មបោះជំហ៊ានឆាប់រហ័សទៅមុខ។

លោកស្រី ឡឹប ម៉ារី បានចាប់ផ្តើមអាជីវកម្មនៅក្នុងឆ្នាំ២០១៤ ហើយបច្ចុប្បន្ន ជាមធ្យមក្រុមហ៊ុនលក់បានប្រមាណ ៦០០គីឡូក្រាមក្នុងមួយខែ ទៅកាន់ទី​ផ្សារ​ធំៗចំនួន ១២នៅរាជធានីភ្នំពេញ។ ផលិតផលសំខាន់ៗមានដូចជា៖ ត្រីងៀត ប្រហុក ត្រីហ្វីឡេ និងត្រីឆ្អើរជាដើម ។

លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា៖ក្នុងកិច្ចខិតខំប្រឹងប្រែងពិសេសស​ហ​គ្រាសកែច្នៃផលិតផលជលផលនីមួយៗក្នុងការពង្រឹងខ្លួនសម្រាប់នាំចេញទៅកាន់ក្រៅប្រទេសពិសេសបណ្តាប្រទេសសហភាពអឺរ៉ុប។

មន្រ្តីនាំពាក្យក្រសួងកសិកម្មរូបនេះបានបញ្ជាក់ដែរថា”តាមរយៈសហគ្រាសដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា ហៅកាត់ថា (CQS)នោះត្រូវពង្រឹងខ្លួនក្នុងផលិតផលរបស់ខ្លួនដែលប្រកប​ដោយគុណភាពពួកគាត់នឹងទទួលបានការកុម្ម៉ង់ទិញមិនថាក្រៅប្រទេសទេសូម្បីតែក្នុងស្រុកក៏ច្រើនឡើងដែរ និងដោយឡែកបើនិយាយពីតម្លៃវិញក៏កាន់​តែ​ទទួលបានខ្ពស់ឡើងជាងមុន។

លោក ប្រាយ អិន ហ្វរណាវី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូ​សហ​ភាព​អឺរ៉ុបប្រចាំនៅកម្ពុជាបានថ្លែងថា៖សម្រាប់សហភាពអឺរ៉ុបគាំទ្រទាំង​បច្ចេក​ទេស និង ជំនាញឯកទេសដែលប្រការនេះផលិតផលកម្ពុជាអាចនាំ​ទៅលក់​លើទីផ្សារប្រទេសអឺរ៉ុបបាន។ទោះបីយ៉ាងណាការនាំចេញវាត្រូវការនីតិវិធី និង​លក្ខខណ្ឌបច្ចេកទេសជាច្រើន។ ជាមួយគ្នាវាក៏ត្រូវមានការទទួលស្គាល់​ផងដែរ​រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរប្រទេសអឺរ៉ុបទើបផលិតផលទាំងនេះទើប​អនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសអឺរ៉ុប។

គួរបញ្ជាក់ថា កម្ពុជាសម្រេចបានការនាំចេញផលិតផលជលផលទាំងស្រស់ និង​កែច្នៃរួចចំនួនជិត ៣ពាន់តោន ក្នុងឆ្នាំ២០២២ និងជាង៣,៥០០តោន ក្នុង​ឆ្នាំ២០២៣ ទៅប្រទេសជិតខាង ហើយកម្ពុជាក៏បាននាំចេញផលិតផល​ជល​ផល​ចំនួន៥០តោន ក្នុងឆ្នាំ២០២៣ និង៣៨តោន កាលពីដើមឆ្នាំ២០២៤​នេះ ទៅកាន់ទីផ្សារប្រទេសចិន ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner