ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាសាពិគ្រោះយោបល់លើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន”

ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាសាពិគ្រោះយោបល់លើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

ក្រសួងព័ត៌មានបានបញ្ជាក់ថា គោលបំណងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” នេះ គឺដើម្បីបង្ហាញ និងពិគ្រោះយោបល់លើសេចក្តីព្រាង “ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន” ដែលបានតាក់តែងឡើងដោយផ្អែកលើធាតុចូល និងមតិយោបល់របស់អ្នកសារព័ត៌មាន ភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន ដែលបានចូលរួមសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ

ads banner