អគ្គស្នងការនគរបាលជាតិៈ បញ្ហាសន្ដិសុខជាតិ គឺជាខ្នងបង្អែកដ៏រឹងមាំសម្រាប់វិស័យផ្សេងៗ

បាត់ដំបងៈនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានថ្លែងថា បញ្ហាសន្តិសុខជាតិ គឺជាខ្នងបង្អែកដ៏រឹងមាំសម្រាប់វិស័យផ្សេងៗទៀតដើម្បីចូលរួម ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន។

នាយឧត្តមសេនីយ៍ ស ថេត ថ្លែងបែបនេះនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤នេះ ក្នុងពិធីប្រកាសឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ចូលកាន់តំណែងជាស្នងការនគរបាលខេត្តបាត់ដំបង ជំនួសឧត្តមសេនីយ៍ទោ សាត គឹមសាន ដែលចូលនិវត្តន៍។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់ស្នងការថ្មីត្រូវខិតខំពង្រឹងនូវសមត្ថភាពនគរបាល,ពង្រឹងផែនការងារសន្ដិសុខ,ត្រូវយកចិត្តទុកដាក់ ទៅលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលជាបទល្មើស មិនប្រពៃណីនិងល្បែងស៊ីសងគ្រប់ប្រភេទ,បញ្ហាវិវាទដីធ្លី,ការតវ៉ារបស់ប្រជាពលរដ្ឋ,ត្រូវប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឳ្យសកម្ម និងត្រូវជំរុញការអនុវត្ត គោលន
យោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។យកចិត្តទុកដាក់ក្នុងការដោះស្រាយនូវរាល់កង្វល់របស់ប្រជាពលរដ្ឋ ។

ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបងដែលទើបតែប្រកាសចូលកាន់តំណែងថ្មីបានប្ដេជ្ញាសហការជាមួយអង្គភាពនានាជាជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តបាត់ដំបង ។ធ្វើជាសេនាធិការ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។លើកកម្ពស់ប្រសិទ្ធភាពការងារ រក្សាសន្តិសុខសង្គម ជូនប្រជាពលរដ្ឋ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្ដាំផ្ញើដល់ស្នងការថ្មីត្រូវរក្សាសា
មគ្គីភាពផ្ទៃក្នុង និងត្រូវពង្រឹងការកសាងអង្គភាព និងអភិវឌ្ឍន៍សមត្ថភាពរបស់មន្រ្តី។ចូលរួមថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner