អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមទទួលមរណភាពនៅវ័យ ៨០ឆ្នាំ

កាសែតវៀតណាម VNExpress បានចេញផ្សាយនៅថ្ងៃសុក្រនេះថា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ្វ៊ូជុង បានទទួលមរណភាពនៅវេលាម៉ោង១និង៣៨នាទីរសៀលថ្ងៃសុក្រនេះ ក្នុងអាយុ ៨០ឆ្នាំ ដោយជរាពាធ និងរោគាពាធ។

ក្រុមប្រឹក្សាជំនាញខាងសុខាភិបាលដែលទទួលបន្ទុកខាងមើលថែទាំងមន្ត្រីជាន់ខ្ពស់នៃគណៈមជ្ឈិមបក្សបាននិយាយថា លោក ង្វៀន ហ្វ៊ូជុង ស្លាប់នៅមន្ទីរពេទ្យយោធាមជ្ឈិមលេខ១០៨ នៃទីក្រុងហាណូយ ដោយសារជំងឺធ្ងន់ធ្ងរ ប៉ុន្តែមិនបានបញ្ជាក់ថាតើជំងឺអ្វីនោះទេ។

គណៈមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រួមទាំងរដ្ឋសភា ប្រធានាធិបតី រដ្ឋាភិបាល និងគណៈមជ្ឈិមបក្សនឹងចេញសេចក្ដីជូនដំណឹងពិសេសមួយ ស្ដីពីកម្មវិធីបុណ្យសពរបស់លោក ង្វៀន ហ្វ៊ូជុង ឆាប់ៗនេះ៕ ប្រភព÷ VNExpress ប្រែសម្រួលដោយ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner