Donald Trump កើបលុយ ក្រោយគេប៉ងធ្វើឃាត

អាមេរិក÷ ក្រោយរួចជីវិតពីការប៉ុនប៉ងធ្វើឃាត ទ្រព្យសម្បត្តិរបស់លោក ដូណាល់ ត្រាំ បានកើន ១ ពាន់លាន ដុល្លារអាមេរិក។ គិតត្រឹមពេលនេះ ទ្រព្យសរុបរបស់អតីតប្រធានាធិបតីអាមេរិកអាយុថ្លៃរូបនេះ កើនដល់ចំនួន ៦.៥ ពាន់លានដុល្លារអាមេរិក ។

ការកើនឡើងនេះដោយសារតែ ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group Corp ដែលលោក ត្រាំ កាន់កាប់ចំណែក ៦៥% បានកើនតម្លៃ ៤០.៦ ដុល្លារក្នុងមួយហ៊ុន។

ជាមួយនឹងទ្រព្យសម្បត្តិដែលកាន់តែច្រើននេះ លោក Trump ស្ថិតក្នុងចំណោមអ្នកមានបំផុតទាំង ៥០០ នាក់ នៅលើពិភពលោក ។

លោក ត្រាំ ត្រូវបានឃាត ក បាញ់ប្រហារប៉ុងប៉នផ្តាច់ជីវិតនៅឯការជួបជុំក្នុងយុទ្ធនាការឃោសនារក សំឡេងឆ្នោត ក្នុងរដ្ឋ Pennsylvania កាលចុងសប្តាហ៍ ។ ពេលនេះលោកនៅតែបន្តការជួបជុំ និងចូលរួម សមាជបក្សទាំងត្រចៀករុំបង់ ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner