វៀតណាមកាត់ទោសមនុស្ស ២៥០ រឿងស៊ីសំណូកថ្លៃចុះបញ្ជីយានយន្ត

ហាណូយ÷ កាលពីថ្ងៃព្រហស្បតិ៍ វៀតណាមបានចាប់ផ្តើមកាត់ក្តីមនុស្ស ២៥៤នាក់ រួមទាំង មន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនចុះបញ្ជីយានយន្តផង ក្នុងករណីស៊ីសំណូក និងការធ្វេសប្រហែស ដែលអនុញ្ញាតឱ្យមានការ រំលោភបំពាន លើនីតិវិធីចុះបញ្ជី យានយន្ត។ នេះបើតាមកាសែតវៀតណាម VNexpress។

ពុំមានការបញ្ជាក់ច្បាស់លាស់ពីចំនួនប្រាក់សំណូកនោះទេ ប៉ុន្តែ កាសែតនេះបានបង្ហាញថា គ្រាន់តែ អតីតប្រធានការិយាល័យចុះបញ្ជីវៀតណាមម្នាក់ បានទទួលសំណូក ១.៥៧ លានដុល្លារ និងប្រធាន ផ្នែកមួយរូបទៀត ទទួលសំណូក ជិត២៨ម៉ឺនដុល្លារអាមេរិក។  ស្ថានទម្ងន់ទោស ដែលមនុស្សទាំងជាង ២៥០នាក់ ត្រូវទទួល មិនទាន់ត្រូវបានបង្ហាញឲ្យដឹង នៅឡើយទេ ។

ការកាត់ទោសនេះ ជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបអំពើពុករលួយទ្រង់ទ្រាយធំរបស់រដ្ឋាភិបាល វៀតណាម។

ប្រភពពី VNexpress ប្រែសម្រួល÷ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner